马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បារាំងត្រួតពិនិត្យសកម្មភាពបោកបញ្ឆោតប្រាក់រៃអង្គាសដែលយកលេសជួសជុលព្រះវិហារ Notre Dame ប៉ារីសឡើងវិញ

2019-04-23 16:58:44 cri

សាលា​អយ្យការ​ប៉ារីសប្រទេស​បារាំង​បាន​ប្រកាស​នា​ពេល​កន្លង​ទៅបាន​ប្រកាស​ថា ​នឹង​ធ្វើការ​ត្រួតពិនិត្យ​ចំពោះ​សកម្មភាព​បោក​បញ្ឆោត​ប្រាក់​រៃអង្គាស​ដែល​យកលេស​ជួសជុល​ព្រះវិហារ​ Notre Dame ប៉ារីសឡើងវិញ។

តាម​ដំណឹង​នៃ​ប្រព័ន្ធ​សារ​ព័តមាន​បារាំង​បាន​ឲ្យ​ដឹងថា ​បន្ទាប់​ពី​ព្រះវិហារ​ Notre Dame ប៉ារីសត្រូវ​បាន​បំផ្លាញ​ដោយ​គ្រោះអគ្គិភ័យកាលពី​ថ្ងៃ​ទី​១៥ខែ​មេសា ​ប្រាក់​បរិច្ចាគ​សម្រាប់​ជួសជុល​ព្រះវិហារ​ Notre Dame ប៉ារីសឡើងវិញ​មក​ពី​ប្រទេស​បារាំង​និង​តំបន់​នានា​លើ​ពិភពលោក​ឡើង​ដល់​៨៥០លាន​ប្រាក់​អឺរ៉ូ។​ព្រម​ពេល​ជា​មួយ​គ្នា​ ​វេបសាយ​និង​អំពើ​បោក​បញ្ឆោត​ប្រាក់​រៃអង្គាស​ដែល​យក​លេស​ជួសជុល​ព្រះវិហារ​ Notre Dame ប៉ារីសឡើងវិញ​ក៏​លេច​ចេញ​ជា​បន្តបន្ទាប់។​សាលា​អយ្យការ​ប៉ារីស​សូម​រំលឹក​អ្នក​បរិច្ចាគ​ត្រូវតែ​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​លាស់។

អ្នកបកប្រែ:马小青
ប្លុកពិសេស