李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

«លិខិតផ្តួចផ្តើមរស្តីពីការផ្សព្វផ្សាយប្រកបដោយភាពច្មៃប្រឌិតថ្មី 5G+4K នៃសហគមន៍កិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកទូរទស្សន៍តាមបណ្តោយផ្លូវសូត្រ»បានត្រូវប្រកាសនៅក្រុងប៉េកាំង

2019-04-23 11:45:10 cri

        វេទិកា​អន្តរជាតិ​ស្តីពី​ការ​ផ្សព្វផ្សាយប្រកបដោយ​ភាព​​ច្នៃប្រឌិតថ្មី​​ 5G+4K ក្រោម​ក្របខ័ណ្ឌ​ការ​ផ្តួចផ្តើម​គំនិត​ “​ ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ​ “ ដែល​ជា​សកម្មភាព​ប្រព័ន្ធ​សារព័ត៌មាន​ដ៏​សំខាន់​មួយ​​ក្នុង​វេទិកា​កំពូលលើកទី​ ២ស្តីពី​​​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ក្រោម​ការ​ផ្តូច​ផ្តើម​​”ខ្សែក្រវាត់មួយនិង​ផ្លូវ​មួយ​”  ហើយ​ត្រូវ​បាន​​រៀបចំ​ដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិន​និង​សហគមន៍​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​ទូរទស្សន៍តាម​បណ្តោយ​​ផ្លូវ​សត្រ​​បាន​ប្រារព្ធឡើង​នៅក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី ២២ ខែ​មេសា​ ។ ​វេទិកា​​នេះ​បាន​ប្រកាស​«លិខិត​​ផ្តួច​ផ្តើម​ស្តីពី​ការ​ផ្សព្វផ្សាយប្រកប​ដោយ​ភាព​ច្នៃប្រឌីត​ថ្មី​ 5G+4K នៃ​សហគមន៍​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​ទូរទស្សន៍តាម​បណ្តោយ​​​ផ្លូវ​សូត្រ​» កាលពី​ថ្ងៃដដែលនោះ​ ។

       លិខិត​​ផ្តួច​ផ្តើម​នេះ​បាន​ប្រកាស​ពី​មតិឯកភាព​គ្នា​រវាង​តំណាង​ចូលរួម​វេទិការសរុប​ ៥ ចំណុច​ ។ ទី១ ក្តាប់​ជាប់​កាលានុវត្ត​ភាព​សម្រាប់​ការអភិវឌ្ឍថ្មី​ ដើម្បី​ជំរុញ​ការ​ដឹកនាំ​ផ្នែក​បច្ចេវិទ្យា​ថ្មី​ ។ ទី ២ បង្កើន​ល្បឿន​ចែក​រំលែក​ប្រភព​ធនធាន​ ដើម្បី​បំពេញ​បន្ថែម​ខ្លឹម​សារ​ផ្គត់ផ្គង​ ។ ទី​ ៣ ​បង្កើន​ការ​ផ្សព្វផ្សាយ​ប្រកបដោយភាព​ច្នៃប្រឌិតថ្មី​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍដោយ​រូម​បញ្ចូល​គ្នា​ ។ ទី​ ៤ ប្រកាន់ខ្ជាប់​ការ​បើក​ទូលាយ​និង​កិច្ច​សហប្រតិបត្តិការ​ ដើម្បី​សម្រេច​បាន​នូវការ​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញ​ទៅមក​និង​ឈ្នះ​-ឈ្នះ​ ។ ទី​ ៥ ប្រមូល​មតិ​ឯកភាព​គ្នា​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស