马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននឹងបន្តផ្តោតលើការតភ្ជាប់គ្នាសម្រាប់ជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយប្រទេសតាមបណ្តោយខ្សែក្រវាត់មួយនិងផ្លូវមួយក្នុងវិស័យជាច្រើន

2019-04-23 16:57:29 cri

វេទិកាកំពូលលើកទី២ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ”ខ្សែក្រវាត់មួយនិងផ្លូវមួយ”ជិត​នឹង​បើក​ធ្វើ ​ការិយាល័យ​ក្រុម​ដឹកនាំ​ការងារ​កសាង​គំនិត​ផ្តូចផ្តើម”ខ្សែក្រវាត់មួយនិងផ្លូវមួយ”បាន​ប្រកាស​របាយការណ៍​ក្រោម​ចំណងជើង​ថា«លិខិតផ្តួចផ្តើម​ស្តីពី​រួមគ្នា​កសាង”ខ្សែក្រវាត់មួយនិងផ្លូវមួយ”៖ការ​វិវឌ្ឍ ​ការ​រួម​វិភាគទាន​និង​ការ​រំពឹងទុក​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ទី​២២ខែ​មេសា។​របាយការណ៍នេះ​បាន​បង្ហាញ​ឲ្យ​ឃើញថា ​រហូតដល់​ចុងខែ​មីនាឆ្នាំ​២០១៩ ​រដ្ឋាភិបាល​ចិន​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​សហប្រតិបត្តិការ​ចំនួន​១៧៣ជា​មួយ​និង​ប្រទេស​ចំនួន​១២៥​និង​អង្គការ​អន្តរជាតិ​២៩ ​ប្រទេស​ដែល​ចូលរួម​កិច្ច​កសាង​”ខ្សែក្រវាត់មួយនិងផ្លូវមួយ”បាន​គ្រប​ដណ្តប់ពី​អាស៊ី​អឺរ៉ុប​រហូត​ដល់​អាហ្វ្រិក ​អាមេរិកឡាទីន​និង​ប៉ាស៊ីហ្វិក​ខាង​ត្បូង​ជា​ដើម។

ទិន្នន័យបង្ហាញ​ថា ​ពី​ឆ្នាំ​២០១៣ដល់​ឆ្នាំ​២០១៨ ​ទំហំ​វិនិយោគ​ដោយ​ផ្ទាល់​របស់​សហគ្រាស​ចិន​នៅ​បណ្តា​ប្រទេស​តាម​បណ្តោយ​”ខ្សែក្រវាត់មួយនិងផ្លូវមួយ”បាន​លើស​ពី​៩ម៉ឺនលាន​ដុល្លារអាមេរិក ​និង​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ផលិតភាព​ជា​មួយ​ប្រទេស​ចំនួន​ជាង​៤០។ទំហំ​នាំចេញ​នាំ​ចូល​ខាង​ពាណិជ្ជកម្ម​ទំនិញ​រវាង​ចិន​និង​បណ្តាប្រទេស​តាម​បណ្តាយ”ខ្សែក្រវាត់មួយនិងផ្លូវមួយ”សរុប​បាន​ហួស​ពី​៦ទ្រីលាន​ដុល្លារអាមេរិក។

របាយការណ៍​នេះ​ចែងថា ​ប្រទេស​ចិននឹង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់គ្នាសម្រាប់​ជំរុញ​និង​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​ប្រទេស​តាម​បណ្តោយ​ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ​ក្នុង​វិស័យ​ជា​ច្រើនដូច​ជា​ផ្លូវ​ថ្នល់ ​ផ្លូវ​ដែក ​កំពង់ផែ​អាកាសចរណ៍ ​អវកាស​និង​ទូរគមនាគមន៍​តាម​បណ្តាញ​អ៊ីនធើណែត​ជា​ដើម ​ដើម្បី​រួម​សហការ​ជា​មួយ​ប្រទេស​នានា​ក្នុង​ការ​ជំរុញ​ការ​តភ្ជាប់​គ្នា។

អ្នកបកប្រែ:马小青
ប្លុកពិសេស