王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋ​ចិន​អញ្ជើញ​ចុះ​ទៅ​ត្រួតពិនិត្យ​ការងារ​នៅ​ក្រុង Chong Qing ​ប្រទេស​ចិន

2019-04-16 15:22:43 cri

图片默认标题_fororder_1124370915_15553438621431n

      ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៩ លោក Xi Jinping ប្រធានរដ្ឋ​ចិន​បាន​អញ្ជើញ​ចុះ​ទៅ​ត្រួត​ពិនិត្យ​ការងារ​នៅ​ក្រុង Chong Qing ប្រទេស​ចិន ។ ​លោក​បាន​អញ្ជើញ​ទៅ​កាន់​សាលា​បឋមសិក្សា Yi Xiang និង​ភូមិ Huaxi ដែល​ស្ថិត​នៅ​ស្រុក​ស្វយ័ត​ជនជាតិTujia និង​អញ្ជើញ​ចូល​ទៅ​សួរសុខទុក្ខ​ដល់​ផ្ទះ​កសិករ​និង​ដើរ​ពិនិត្យ​តាម​វាលស្រែ ដើម្បី​ស្វែង​យល់​ជាក់ស្តែង​អំពី​ការ​ងារ​កាត់​បន្ថយ​ភាពក្រីក្រ ។ 

      លោក Xi Jinping បាន​មកដល់​ផ្ទះ​របស់​លោក Ma Peiqing សមាជិក​បក្ស​កម្មុយនិស្ត​ចិន​និង​ជា​អ្នក​ភូមិ Huaxi ហើយ​អង្គុយ​សំណេះសំណាល​លេង​ជា​មួយ​តំណាង​អ្នកភូមិ​និង​កម្មាភិបាល​បក្ស​ប្រចាំ​ភូមិ​ដែល​ទទួល​ខុស​ត្រូវ​ការងារ​លុប​បំបាត់​ភាពក្រីក្រ ដើម្បី​ពិគ្រោះពិភាក្សា​អំពី​ការងារ​កាត់បន្ថយភាពក្រីក្រ ។ ​លោក​បាន​ថ្លែង​ថា សុភមង្គល​គឺ​បាន​មកពី​ការ​តស៊ូ ការកាត់​បន្ថយ​ភាពក្រីក្រ​មិន​អាច​ពឹងផ្អែក​ទៅ​លើ​ការ​រង់ចាំ​នោះ​ទេ ​បំណាច់នឹង​បក្ស​កម្មុយនិស្ត​ចិន​មាន​គោលនយោបាយ​ល្អ​ហើយ ត្រូវ​ខិតខំ​ប្រឹប្រែង​ដើរ​ឆ្ពោះ​​ទៅមុខ​ទាំង​អស់​គ្នា ៕ 

អ្នកបកប្រែ:王幸
ប្លុកពិសេស