邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ី ជីនភីង បានសង្កត់ធ្ងន់ថា ត្រូវជំរុញឲ្យការបន្ថែមពណ៌បៃតងលើផ្ទៃដីជាតិទទួលបានលទ្ធផលជាក់ស្តែងដោយឥតឈប់ឈរ

2019-04-09 11:55:04 cri

图片默认标题_fororder_1124340702_15547268715781n

      ថ្ងៃទី ៨ ខែមេសា ​លោក ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​បាន​អញ្ជើញ​ចូលរួម​សកម្មភាព​ដាំ​ដើម​ឈើ​ដោយ​កាតព្វកិច្ច​​នៅ​រដ្ឋធានី​ប៉េកាំង​​​ហើយ​លោក​បាន​សង្កត់ធ្ងន់​ថា​ ​​ត្រូវ​អនុវត្ត​តាម​ប្រពៃណី​ល្អ​នៃការ​​ថែរក្សា​​ដើមឈើ​ ដាំដើមឈើ​និង​ការពារ​ដើមឈើ​របស់​ជនជាតិ​ចិន​​ ​សង្គមទាំងមូល​សុទ្ធតែ​ចូលរួម​ក្នុង​​ការងារ​នេះ​ ​ធ្វើ​ឲ្យ​បាន​ស៊ីជម្រៅ​នូវ​សកម្មភាព​បន្ថែម​ពណ៌បៃតង​លើ​ផ្ទៃដី​ជាតិ​​ដែលមានទ្រង់ទ្រាយធំ​ ​ដើម្បី​​ជំរុញ​​ឲ្យ​​ការងារ​បន្ថែម​ពណ៌បៃតង​លើ​ផ្ទៃដីជាតិ​​ទទួល​បាន​​លទ្ធផល​ពិតប្រាកដ​និង​ជាក់ស្តែង​​ដោយ​ឥតឈប់ឈរ​។

      លោក ស៊ី ជីនភីង​ ​បាន​បង្ហាញ​ថា ​ឆ្នាំ​នេះ​ជា​ខួបទី ៤០ ដែល​សាធារណរដ្ឋ​ប្រជាមានិតចិន​បាន​បង្កើត​ទិវាដាំដើមឈើ​​។ ​ ៤០ ឆ្នាំកន្លងមកនេះ ​ប្រទេស​ចិន​បាន​ផ្តល់​វិភាគទាន​​ផ្នែក​បង្កើន​ទំហំ​គ្របដណ្តប់​​ព្រៃឈើ​ចំនួន​ច្រើន​បំផុត​លើ​សកលលោក​។ ​ក៏ប៉ុន្តែ​ ​ចិន​នៅតែ​ប្រឈមមុខ​នឹង​បញ្ហា​ដែល​អេកូឡូស៊ី​ទន់ខ្សោយ​​។

      លោកបាន​សង្កត់​ទៀត​ថា  ​ត្រូវ​បន្ត​​​អនុវត្ត​គំនិត​ស្តីពី ​ទឹកស្អាតភ្នំបៃតង​គឺជា​ភ្នំមាសភ្នំប្រាក់​ ​ខិតខំ​ជំរុញ​​ឲ្យ​ការងារ​បន្ថែម​ពណ៌​បៃតង​លើ​ផ្ទៃដី​​ជាតិ​ទទួលបាន​ការអភិវឌ្ឍ​ដោយ​មាន​គុណភាពខ្ពស់៕​​​

 

图片默认标题_fororder_1124340702_15547268940571n

 

图片默认标题_fororder_1124340702_15547298724761n

 

图片默认标题_fororder_1124340702_15547298724601n

 

图片默认标题_fororder_1124340702_15547298724911n

图片默认标题_fororder_1124340702_15547298725071n

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស