孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ម៉ូណាកូចូលក្នុង“ពេលវេលាប្រទេសចិន”

2019-03-25 15:46:49 cri

图片默认标题_fororder_311096535

    ថ្ងៃទី២៤​ខែមីនា ​លោក​ស៊ីជីភីង​ ប្រធាន​រដ្ឋចិន​បាន​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​ម៉ូណាកូ ។​ នេះគឺជា​លើកទីមួយ​ដែល​មេដឹកនាំ​កំពូលចិន​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​នៅ​ប្រទេសដ៏​ស្រស់ស្អាត​ដែលស្ថិត​នៅភាគនិរតី​នៃ​ទ្វីបអឺរ៉ុបនេះ​ ។ ពេលថ្មី​ៗកន្លង​ទៅនេះ​ ព្រះអង្គម្ចាស់​ Albert Ⅱ ​ដែលជា​មេដឹកនាំ​កំពូលនៃ​ប្រទេស​ម៉ូណាកូ​បានថ្លែង​ថា ​កាលពី​ខែកញ្ញា​ឆ្នាំ២០១៨​ ព្រះអង្គម្ចាស់​បាន​ផ្ញើលិខិត​អញ្ជើញ​ទៅកាន់​លោក​ប្រធាន​រដ្ឋចិន​ស៊ីជីនភីង​អំឡុងពេល​ទ្រង់​ទៅបំពេញ​ទស្សនកិច្ច​នៅ​ប្រទេសចិន ។ ​ព្រះអង្គម្ចាស់​បាន​ថ្លែង​នៅពេល​ទទួល​បទសម្ភាសន៍ថា ​ទស្សនកិច្ច​របស់​លោក​ប្រធានរដ្ឋចិន​ស៊ីជីនភីង​លើកនេះ​គឺជាកិត្តិយស​ធំណាស់​សម្រាប់​ព្រះអង្គ ។​ គួរបញ្ជាក់ថា​ ទស្សនកិច្ច​របស់​លោក​ប្រធានរដ្ឋចិន​ស៊ីជីនភីង​លើកនេះ​ ​នាំឲ្យ​ប្រទេស​ទាំងពីរចិន​និងម៉ូណាកូ​សម្រេចបាន​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ទៅវិញ​ទៅមក​រវាង​ប្រមុខរដ្ឋ​តែក្នុង​រយៈពេល​៦ខែ​ប៉ុណ្ណោះ ។

图片默认标题_fororder_1622230001

    នៅក្នុង​ជំនួបពិភាក្សា​កាលពី​ថ្ងៃទី​ ២៤​ ខែមីនា​ លោក ​ស៊ីជីនភីង ​បាន​កោតសរសើរ​ថា ​ទោះបី​ជា​ប្រទេសចិន​និង​ម៉ូណាកូ​មាន​ខុសគ្នា​ទាំង​ទំហំ ​វប្បធម៌​ប្រវត្តិសាស្រ្ត​និង​ប្រព័ន្ធសង្គម​ក៏ដោយ ​ក៏ប៉ុន្តែ​មាន​ចរិតលក្ខណៈជាតិ​ប្រហាក់ប្រហែល​គ្នា​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ខាង​ស្មារតី​ដូចគ្នា។​លោកបាន​ស្នើឲ្យ​ភាគីទាំងពីរ​បន្ត​ពង្រឹង​ទំនុកចិត្ត​គ្នា​ទៅវិញ​ទៅមក​ខាង​នយោបាយ ​បង្កើន​ការសម្រប​សម្រួល​ក្នុង​កិច្ចការអន្តរជាតិ​និង​ធ្វើឲ្យ​ស៊ីជម្រៅ​នូវ​ការផ្តល់​ផលប្រយោជន៍​ដល់គ្នា​ទៅវិញ​ទៅមក​និង​ឈ្នះ-ឈ្នះ​។​តាម​ទិន្នន័យ​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេសទាំងពីរ​បង្ហាញ​ថា ​ចាប់ពី​ខែមករា​ដល់​ខែសីហា ​ឆ្នាំ​ ២០១៨ ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​ចំនួន​ ១២៥ ​លាន​ដុល្លារ។​ក្នុងនោះ ​វិស័យ​សេដ្ឋកិច្ច​ឌីជីថល​និង​កិច្ចសហប្រតិបត្តិការ​ផែ្នក​ទូរគមនាគមន៍​ចល័ត​ស្ថិតនៅ​ជួរមុខ​នៃ​កិច្ចសហ​ប្រតិបត្តិការ​រវាង​ចិន​និង​សហភាព​អឺរ៉ុប។

图片默认标题_fororder_884805290

图片默认标题_fororder_1161391866

    តាម​ប្រភពដំណឹង​បាន​ឲ្យ​ដឹង​ថា ​រហូត​ដល់​បច្ចុប្បន្ន​នេះ ​មូលនិធិព្រះអង្គម្ចាស់Albertទី២នៃ​ប្រទេស​ម៉ូណាកូ​បាន​ដំណើរការ​គម្រោង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ការពារ​សត្វ​ខ្លាភាគឦសាន​ជា​ដើម​ជា​មួយ​ប្រទេស​ចិន។​ក្នុង​អំឡុង​ទស្សនកិច្ច​នេះ ​លោក​ស៊ីជីនភីង​បាន​ស្នើ​បង្កើន​កម្រិត​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​វិស័យ​ការការពារ​អេកូឡូស៊ី ​លោក​ស៊ីជីនភីង​ស្វាគមន៍​មូលនិធិព្រះអង្គម្ចាស់Albertទី២នៃ​ប្រទេស​ម៉ូណាកូ​ធ្វើ​សកម្មភាព​សុខុមាលភាព​សាធារណៈ​ដើម្បី​ការពារ​បរិស្ថាន​នៅ​ប្រទេស​ចិន។ព្រះអង្គម្ចាស់Albertទី២បាន​សង្កត់ធ្ងន់​ថា ​ប្រទេស​ម៉ូណាកូ​រីករាយ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​ប្រទេស​ចិន​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ​ការ​ច្នៃ​ប្រឌិត​ថ្មី ​ការការពារ​បរិស្ថាន ​ការការពារ​សត្វ​ព្រៃ​និង​ថាមពលកកើត​ឡើងវិញ​ជា​ដើម។

图片默认标题_fororder_1569961770

    សូម​រម្លឹក​ថា​ ព្រះអង្គ​ Albert ទីពីរ​ធ្លាប់​មក​​បំពេញទស្សនកិច្ច​នៅប្រទេស​ចិន​ចំនួន​ ១០ ដង​មក​ហើយ​ ។​ ដើម្បី​អបអរ​ស្វាគមន៍ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ជា​លើក​ដំបូង​របស់​លោក​ស៊ីជីនភីង ប្រធានរដ្ឋ​ចិន  ប្រទេស​ម៉ូណាកូ​បាន​ធ្វើ​ការ​ត្រៀម​រៀបចំ​យ៉ាង​ផ្ចិត​ផ្ចង់​ ។ ក្នុង​ពិធី​អបអរ​ស្វាគមន៍​​យ៉ាង​ឱឡារិក​ក្នុងរាជរាំង​ មន្ត្រី​បញ្ជាការ​នៃ​កងកិត្តិយស​បានជម្រាប​សួរនិង​ស្វាគមន៍​ទៅកាន់​លោក​ប្រធាន​រដ្ឋ​ចិន​ដោយនិយាយ​​ភាសាចិន​ ។ មុន​ពេល​កិច្ច​សន្ទនា​ ប្រមុខរដ្ឋ​នៃប្រទេស​ទាំងពីរ​ព្រមទាំង​ភរិយា​​នៃ​ប្រមុខរដ្ឋ​ទាំងពីរ​​បាន​ជួប​សន្ទនា​ជា​ពិសេស​ក្នុង​សាល​​សម្រាប់រាជ​វង្សានុវង្ស​​ក្នុង​រាជវាំង​ ។  ដើម្បី​អបអារស្វាគមន៍​ភ្ញៀវ​ចិន ​​ក្មេង​ៗ​ម៉ូណាកូដែល​រៀនភាសាចិន​​​​បានច្រៀង​ចម្រៀង​ប្រពៃណីចិនជាដើម​ក្នុង​ពិធីបដិសណ្ឋារកិច្ច​ ។

图片默认标题_fororder_747065092

      ក្នុង​រយៈពេល​​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ  ​ព័ត៌មាន​អំពី​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​​លោក ស៊ី ជីនភីង ​ប្រធានរដ្ឋ​ចិន​​គឺ​ជា​ចំណុច​​ផ្តោត​ ​ដែល​គួរ​ឲ្យ​យកចិត្ត​ទុកដាក់​​​​សម្រាប់​បណ្តា​ប្រព័ន្ធ​សារព័ត៌មាន​នៃ​ប្រទេស​ម៉ូណាកូ​​​។ ​ពេលទទួលបទសម្ភាស​ពី​​អ្នក​កាសែត ​លោកស្រី​Monica orgnati ​​ដែល​បាន​សិក្សា​​នៅ​ប្រទេស​ចិន​បាន​ថ្លែង​ថា​  “ ​ខ្ញុំ​ជឿជាក់ថា ​ដំណើរទស្សនកិច្ច​លើក​នេះ​ជា​ឱកាស​ក៏​​ល្អ​​សម្រាប់​​ម៉ូណាកូ​និង​ចិន​។  ​​ប្រជាជន​ម៉ូណាកូ​មិនសូវ​យល់​ដឹង​ច្រើន​ពី​ប្រទេស​ចិន​ទេ ​តាមរយៈ​ការនេះ​ពួកគេ​នឹង​មានការស្វែងយល់​ថែម​មួយ​កម្រិត​ទៀត​ទៅលើ​ប្រទេស​ចិន, ​ម្យ៉ាង​វិញ​ទៀត  ​ទោះបី​ជា​​​ម៉ូណាកូ​មាន​ផ្ទៃដី​​តូច​ក៏​ដោយ  ​ប៉ុន្តែ​​​យើង​មាន​គោលនយោបាយ​អនុគ្រោះ​ជា​ច្រើន​ ​និង​ស្វាគមន៍​​យ៉ាង​ខ្លាំង​ដល់​មិត្តចិន​​មក​បណ្តាក់ទុន​ ​ទិញផ្ទះ​និង​ធ្វើ​ទេសចរណ៍​នៅ​ម៉ូណាកូ។”

图片默认标题_fororder_1682062794

    កាសែត​Monaco-Matin​នាថ្ងៃទី ២៣ ខែមីនា​បាន​ផ្សាយដំណឹង​ឲ្យដឹងថា ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅម៉ូណាកូ​របស់​លោកស៊ីជីនភីង​គឺជា​ពេលវេលា​ដ៏សំខាន់​ក្នុងប្រវត្តិសាស្ត្រ​ម៉ូណាកូ ។ ទង់ជាតិចិន​បក់រវិចៗ​ពាសពេញ​ប្រទេសម៉ូណាកូ ហើយ​ការការពារ​សន្តិសុខ​ក៏ត្រូវបាន​ពង្រឹង​យ៉ាងខ្លាំង ។ ទស្សនាវដ្តី​Monaco Hebdo បាន​អធិប្បាយ​ដោយ​ស៊ីជម្រៅ​អំពី​ឱកាស​សម្រាប់​កិច្ចសហប្រតិបត្តិការ​រវាង​ម៉ូណាកូ​និង​ចិន​តាមរយៈ​ដំណើរទស្សនកិច្ច​របស់​លោកស៊ីជីនភីង ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស