孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីង ប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំង

2019-03-25 13:40:00 cri

图片默认标题_fororder_习近平会见马克龙

    យប់​ថ្ងៃទី២៤​ខែមីនា ​លោក​ស៊ីជីនភីង​ ប្រធានរដ្ឋចិន​បាន​ជួបសន្ទនា​ជាមួយ​លោក ​Emmanuel ​Macron ប្រធានាធិបតី​បារាំង​នៅក្រុង​ Nice ។

    លោក​ស៊ីជីនភីង​បាន​គូសបញ្ជាក់ថា ​ស្ថានការណ៍​អន្តរជាតិនិង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរនាពេល​បច្ចុប្បន្ន​មាន​ការផ្លាស់ប្តូរ​យ៉ាងខ្លាំង ​ប៉ុន្តែមាន​ចំណុច​មួយចំនួន​គឺមិន​ផ្លាស់ប្តូរ​នោះទេ​ ។ ទីមួយ​ គឺប្រទេសចិន​យកចិត្ត​ទុកដាក់ខ្ពស់​ចំពោះ​ទំនាក់ទំនង​រវាង​ចិននិង​បារាំង​គឺមិន​ផ្លាស់ប្តូរ​នោះទេ​ ។​ ទីពីរ ​ការរួមគ្នា​ស្វែងរក​សន្តិភាព ​ការអភិវឌ្ឍ ​និងយុត្តិធម៌​រវាង​ចិននិង​បារាំង​គឺ​មិន​ផ្លាស់ប្តូរទេ​ ។ ទីបី ​​កិច្ចសហប្រតិបត្តិការ​ដែលមាន​លក្ខណៈ​​ផ្តល់​ផលប្រយោជន៍​ដល់គ្នា​ទៅវិញ​ទៅមក​និងឈ្នះ-ឈ្នះ​រវាង​ចិននិង​បារាំងគឺ​មិន​ផ្លាស់ប្តូរទេ ។

图片默认标题_fororder_会见马克龙

    លោក ​Emmanuel ​Macron​ បានថ្លែងថា​ ភាគីបារាំង​យកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​គំនិត​ផ្តួចផ្តើម​ស្តីពីខ្សែ​ក្រវាត់មួយ​និងផ្លូវមួយ ​។ ភាគី​បារាំង​ចាត់ទុក​ភាគីចិន​ជាដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ដ៏សំខាន់​មួយ​និង​កោតសរសើរ​ភាគីចិន​ដែលដើរ​តួនាទី​ដ៏​សំខាន់និង​រួមវិភាគទាន​ក្នុង​កិច្ចការ​អន្តរជាតិ​ដូចជា​បម្រែបម្រួល​អាកាសធាតុ​ជាដើម ​។ ​បារាំង​រីករាយ​រួមជាមួយ​ភាគីចិនធ្វើ​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​យ៉ាងជិតស្និទ្ធ​ថែមមួយ​កម្រិតទៀត​ គាំពារ​ពហុភាគីនិយម​ជាមួយគ្នា ​ដើម្បីជំរុញ​សន្តិភាពនិង​វិបុលភាព​ពិភពលោក ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស