刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនរៀបចំធ្វើសន្និសីទកាសែតសម្រាប់អ្នកសារព័ត៌មានទាំងក្នុងនិងក្រៅប្រទេសចិនស្តីពីដំណើរទស្សនកិច្ចរបស់លោកស៊ីជីនភីងប្រធានរដ្ឋចិនដែលនឹងធ្វើឡើងនៅប្រទេសអ៊ីតាលី ម៉ូណាកូនិងបារាំង

2019-03-20 16:07:45 cri

    ថ្ងៃទី​២០ ខែមីនា ​ក្រសួងការបរទេស​ចិន​បាន​រៀបចំធ្វើ​សន្និសីទ​កាសែត​សម្រាប់​អ្នក​សារព័ត៌មាន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ចិន​។​លោក​WangChao​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​បាន​ឧទ្ទេសនាម​អំពី​សភាពការណ៍​ពាក់​ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​​លោក​ស៊ីជីនភីង​ប្រធានរដ្ឋ​ចិន​ដែល​នឹង​ធ្វើ​ឡើង​​នៅ​ប្រទេស​អ៊ីតាលី ​ម៉ូណាកូ​និង​បារាំង ​ព្រម​ទាំង​ឆ្លើយ​តប​
សំណួរ​របស់​អ្នក​សារព័ត៌មាន​។

    លោក​WangChao​បាន​គូសបញ្ជាក់ថា​ ​តប​តាម​សេចក្តី​អញ្ជើញ​របស់​លោក​Mattarella​ប្រធានាធិបតី​អ៊ីតាលី​ ព្រះចៅ​Albertទី‖ព្រះ​ប្រមុខរដ្ឋ​ម៉ូណាកូ ​និង​លោក​Macron​ប្រធានាធិបតី​បារាំង ​លោក​ស៊ីជីនភីង​ប្រធានរដ្ឋ​ចិន​នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​ទាំង​​៣​​នេះ​ចាប់​ពី​ថ្ងៃទី​២១​ដល់​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩​នេះ។ដំណើរ​​ទស្សនកិច្ច​របស់​លោក​ស៊ីជីនភីង​នៅ​ទ្វីប​អឺរ៉ុប​លើក​នេះ​ជា​ការ​បំពេញ​ទស្សនកិច្ច​លើក​ទី១​នៅ​ឆ្នាំ​២០១៩​របស់​អ្នកដឹកនាំ​កំពូល​នៃ​បក្ស​និងរដ្ឋ​ចិន​ ​ដែល​ប្រកបដោយ​អត្ថន័យ​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​សម្រាប់​ការ​អភវិឌ្ឍ​ទំនាក់​ទំនង​រវាង​ប្រទេស​ចិន​និងអ៊ីតាលី ​ប្រទេស​ចិន​និង​ម៉ូណាកូ ប្រទេស​ចិន​និង​បារាំង៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស