李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនចុះផ្សាយអត្ថបទនៅប្រព័ន្ធសារព័ត៌មានអ៊ីតាលី

2019-03-20 15:59:41 cri

    ថ្ងៃទី​២០​ខែ​មីនា​ មុន​ពេល ​អញ្ជើញ​ទៅបំពេញទស្សនកិច្ច​ផ្លូវរដ្ឋនៅ​សាធារណរដ្ឋអ៊ីតាលីលោក Xi Jinping​ ប្រធាន​រដ្ឋចិនបាន​ចុះ​ផ្សាយ​អត្ថបទរបស់​ខខ្លួន​ក្រោម​ចំណងជើងថា​ ​《ទំនាក់​ទំនង​រវាង​លោក​ខាងកើតនិង​លោក​ខាងលិចមានដំណឹងល្អ​​ មិត្តភាព​រវាង​ចិន​និង​អ៊ីតាលីបន្តចារទំព័រថ្មី​》នៅ​កាសែតប្រៃសណីយ៍ពេល​យប់របស់ ប្រទេស​​អ៊ីតាលី  ​។

    អត្ថបទបាន​និយាយ ​ថា​ ខ្ញុំ​មានក្តីសោមនស្សរីករាយក្នុងការ​តបនឹងការអញ្ជើញ​របស់​លោកប្រធានាធិបតី​Mattarella​ទៅបំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅសាធារណរដ្ឋ​អ៊ីតាលី​  ឆ្នាំ​២០២០គឺជា​ខួប​៥០​ឆ្នាំ​នៃ​ការបង្កើតទំនាក់​ទំនង​ការទូត​រវាងប្រទេស​ទាំង​ពីរ​។ ​ប្រទេសចិន​រីករាយរួមសហការ​ជាមួយ​ប្រទេស​អ៊ីតាលី​ក្នុង​ការកសាងខ្សែក្រវាត់មួយ​និង​ផ្លូវមួយ ពង្រីក​វិស័យកិច្ចសហប្រតិបត្តិការ​ជាក់​ស្តែង​ យកចិត្តទុកដាក់​​ការផ្លាស់ប្តូរ​ផ្នែកវប្បធម៌​មនុស្សធម៌​​ បង្កើន​ការសម្របសម្រួល​ក្នុង​កិច្ចការ​អន្តរជាតិ​និង​អង្គការ​ពហុភាគី​៕

អ្នកបកប្រែ:李展精
ប្លុកពិសេស