翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហរដ្ឋអាមេរិកប្រកាសថា នឹងដាក់ទណ្ឌកម្មទៅលើអគ្គក្រុមហ៊ុនរ៉ែវេណេស៊ុយអេឡា

2019-03-20 18:28:08 cri

     ថ្ងៃទី ១៩ ខែមីនា ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​ប្រកាសថា​​ នឹង​ដាក់​ទណ្ឌកម្ម​ទៅ​លើ​អគ្គក្រុមហ៊ុន​រ៉ែ​វេណេស៊ុយអេឡា​និង​អគ្គ​នាយក​នៃ​ក្រុម​ហ៊ុន​មួយ​នេះ​ ។

      គួរ​​រំលឹក​ថា នៅ​ថ្ងៃដដែល ក្រសួង​ហិរញ្ញវត្ថុ​អាមេរិកបានឲ្យ​ដឹង​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​ថា អគ្គក្រុមហ៊ុន​រ៉ែ​វេណេស៊ុយអេឡា​ជា​ក្រុមហ៊ុន​តែ​មួយ​គត់​របស់​ប្រទេស​វេណេស៊ុយអេឡា​ដែល​មាន​សហគ្រាស​ប្រកប​អាជីវកម្ម​​កែច្នៃ​រ៉ែមាស​ ដែល​បាន​ឆ្លង​តាម​រយៈ​មុខ​របរ​កែច្នៃ​​និង​​ជួញដូរ​​រ៉ែមាសផ្តល់​ការគាំទ្រ​ដល់​រដ្ឋាភិបាលលោក​​ម៉ាទូរ៉ូ ។ តាម​សេចក្តី​ថ្លែងការណ៍​មួយ​នេះ​ ទ្រព្យ​សម្បត្តិ​​​របស់​ភាគី​រង​ការ​ដាក់​ទណ្ឌកម្ម​​​ដែល​មាន​នៅ​ក្នុង​ប្រទេស​អាមេរិក​នឹង​ត្រូវបង្កក​​​ ហើយ​ក៏​ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​អាមេរិកធ្វើ​​ពាណិជ្ជកម្ម​ជា​មួយ​ក្រុម​ហ៊ុន​មួយ​​នេះដែរ​​ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស