刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានចិននិងអាស៊ាន

2019-02-22 15:44:24 cri

- ​អ្នក​នាំពាក្យ​ក្រសួងការបរទេស​ចិន​ថ្លែងថា​ ​ភាគី​ចិន​កោត​សរសើរ​កម្រិត​​ខ្ពស់​ចំពោះ​ការ​វាយតម្លៃ​យ៉ាង​សកម្ម​របស់​លោក​ភូទីន​ប្រធានាធិបតី​រុស្ស៊ី​អំពី​ទំនាក់​ទំនង​រវាង​ចិន​និង​រុស្ស៊ី​។

- ​លោក​វ៉ាងអ៊ី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​ថ្លែងថា​ ​ស្វាគមន៍​ប្រធានាធិបតី​កៀហ្ស៊ីស៊ីស្ថាន​អញ្ជើញ​មក​ចូលរួម​វេទិកា​កំពូល​លើក​ទី​២​អំពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ខ្សែ​ក្រវាត់មួយ​និង​ផ្លូវ​មួយ​នៅ​ប្រទេស​ចិន​។

- ​លោក​វ៉ាងអ៊ី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​ធ្វើ​កិច្ច​ពិភាក្សា​ការងារ​ជា​មួយ​លោក​Aidarbekov​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កៀហ្ស៊ីស៊ីស្ថាន​។

- ​កិច្ច​ប្រជុំ​ធ្វើ​បទបង្ហាញ​ពី​គោលសំខាន់​នៃ​ផែនការ​អភិវឌ្ឍន៍​តំបន់មហា​ឈូង​សមុទ្រ​ក្វាំង​ទុង​-ហុងកុង​-ម៉ាកាវ​​បាន​រៀបចំធ្វើ​នៅ​ហុងកុង។

- ​គណៈប្រេសិត​ប្រទេស​ចិន​ប្រចាំ​នៅ​អាស៊ាន​បាន​រៀបចំធ្វើ​ពិធី​បដិសណ្ឋារកិច្ច​អបអរ​រដូវ​ផ្ការីក​និង​ស្វាគមន៍​បុណ្យ​នារី​អន្តរជាតិ​។
 

អ្នកបកប្រែ:刘妍
ប្លុកពិសេស