姚诗娅
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានភាពចាំបាច់គិតពិចារណាពីការចាប់ដំណើរការនូវការពិភាក្សាអំពីមាត្រាដែលអាចបកក្រោយវិញនៃសេចក្តីសម្រេចចិត្ត

2019-02-22 11:11:28 cri

    ទាក់ទិន​នឹង​ការ​បង្ហាញ​គោល​ជំហរ​ស្តីពី​ការ​ពិចារណា​ពី​ការ​បន្ធូបន្ថយ​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​កូរ៉េ​ខាង​ជើង​របស់​លោក ដូណាលត្រាំ ប្រធានាធិបតី​អាមេរិក​នា​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ លោក Geng Shuang អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ​ថា ក្រោម​ស្ថានការណ៍​បច្ចុប្បន្ន​នេះ ភាគី​ចិន​យល់​ឃើញ​ថា ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​មាន​ភាព​ចាំបាច់​គិត​ពិចារណា​ពី​ការ​ចាប់​ដំណើរការ​នូវ​ការពិភាក្សា​អំពី​មាត្រា​ដែល​អាច​បក​ក្រោយ​វិញ​នៃ​សេចក្តី​សម្រេច​ចិត្ត​ពាក់ព័ន្ធ ក្នុងន័យ​គាំទ្រ​ដល់​ដំណើរការ​ដោះស្រាយ​ខាង​នយោបាយ​តាម​ប្រត្តិបត្តិការ​ជាក់ស្តែង៕

អ្នកបកប្រែ:姚诗娅
ប្លុកពិសេស