王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សេតវិមានអាមេរិកបង្ហាញថាអាមេរិកនឹងបន្សល់ទុកជាបណ្តោះអាសន្ននូវកងរក្សាសន្តិសុខមួយក្រុមដែលមានទាហានប្រមាណ២០០នាក់នៅប្រទេសស៊ីរី

2019-02-22 15:19:38 cri

      ថ្ងៃទី​២១​ខែ​កុម្ភៈ​ ​សេតវិមាន​អាមេរិក​បាន​បង្ហាញ​ថា​ អាមេរិក​នឹង​បន្សល់​ទុក​ជា​បណ្តោះអាសន្ន​នូវ​កង​រក្សា​សន្តិសុខ​មួយ​ក្រុម​ដែល​មាន​ទាហាន​ប្រមាណ​​២០០នាក់​នៅ​ប្រទេស​ស៊ីរី​។

      នាថ្ងៃដដែល​ ​សេតវិមាន​បាន​ប្រកាស​ដំណឹង​នេះ​តាមរយៈ​សេចក្តី​ថ្លែងការណ៍​ដ៏​ខ្លី​មួយ​ ​ប៉ុន្តែ​មិន​បាន​ទម្លាយ​រឿង​លម្អិត​កាន់តែច្រើន​នោះ​ទេ​ ​ហើយ​ក៏​មិនបាន​បញ្ជាក់ថា​តើ​កងទ័ព​អាមេរិក​ប្រចាំនៅ​ស៊ីរី​នឹង​ដកទ័ព​នៅពេល​ណា​។

      នាថ្ងៃដដែលនោះ​ ​សេចក្តី​ថ្លែងការណ៍​មួយ​ទៀត​របស់​សេតវិមាន​បាន​ឱ្យ​ដឹង​ថា​  ​នាថ្ងៃដដែល​ លោកត្រាំប្រធានាធិបតី​អាមេរិក​បាន​ជួប​ពិភាក្សា​តាម​ទូរស័ព្ទ​អំពី​បញ្ហា​ស៊ីរី​

ជាមួយ​លោក​អេដូអាន​ប្រធានាធិបតី​តួកគី​​ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​បន្ត​ពិភាក្សា​អំពី​កិច្ចការ​បង្កើត​តំបន់​សន្តិសុខ​នៅ​ស៊ីរី​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស