王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចពិគ្រោះពិភាក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជរវាងចិននិងអាមេរិកជុំទី៧បានធ្វើឡើងនៅក្រុងវ៉ាស៊ីនតោន

2019-02-22 10:33:50 cri

      ព្រឹក​ថ្ងៃទី​២១​ខែ​កុម្ភៈ​តាម​ម៉ោង​ក្នុង​តំបន់​ លោក​Liu He​​បេសកជនពិសេស​របស់​លោក​ស៊ីជីនភីង​ប្រធានរដ្ឋិចន​ ​សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ ​ឧបនាយករដ្ឋមន្រ្តី​ចិន​និងជា​អ្នកដឹកនាំ​ភាគីចិន​នៃ​កិច្ច​សន្ទនា​ផ្នែក​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​ចិននិង​អាមេរិក​និង​លោក​Robert  Lighthize តំណាង​ពាណិជ្ជកម្ម​អាមេរិក​ លោក​Steven Mnuchin​រដ្ឋមន្ត្រិ​ហិរញ្ញវត្ថុ​អាមេរិក​អញ្ជើញ​ជា​សហអធិបតី​ក្នុង​ពិធី​សម្ពោធ​បើក​កិច្ច​ពិគ្រោះ​ពិភាក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិននិង​អាមេរិក​ជុំ​ទី​៧​នៅ​សេតវិមាន​អាមេរិក​។​ ​ ​ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​សម្រេច​ធ្វើ​ កិច្ច​ពិគ្រោះ​ពិភាក្សា​ជាន់ខ្ពស់​ជុំ​នេះ​ពី​ថ្ងៃទី​២១​ដល់​២២​ខែកុម្ភៈ​ នៅ​ក្រុង​វ៉ាស៊ីនតោន​ ​ចំណែកឯ​ក្រុមការងារ​របស់​ភាគី​ទាំង​ពីរ​បាន​ចាប់ផ្តើម​កិច្ច​ពិគ្រោះពិភាក្សា​ការងារ​ចាប់ពី​ថ្ងៃទី​១៩​ខែ​កុម្ភៈ​មក​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស