郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក វ៉ាង យី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកៀហ្ស៉ីស៊ីស្ថាន

2019-02-22 11:17:58 cri

      ថ្ងៃទី ២១ ខែ​កុម្ភៈ លោក វ៉ាង យី សមាជិក​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ​និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ចិន​បាន​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​លោក Aidarbekov រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​កៀហ្ស៉ីស៊ីស្ថាន​នៅ​ក្រុង​ប៉េកាំង ។

      ថ្លែង​ក្នុង​កិច្ច​ជំនួប លោក វ៉ាង ​យី បាន​លើក​ឡើង​ថា ទំនាក់​ទំនង​រវាង​ចិន​និង​កៀហ្ស៉ីស៊ីស្ថាន​មាន​មូលដ្ឋាន​រឹង​មាំ​ខាង​នយោបាយ​និង​ទំនុក​ចិត្ត​ដល់​គ្នា​ទៅ​វិញ​ទៅ​មក រាល់​កត្តា​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​សុទ្ធតែ​មិន​អាច​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​រវាង​ចិន​និង​កៀហ្ស៉ីស៊ីស្ថាន​​នោះ​ឡើយ ។​ ប្រទេស​ចិន​រីក​រាយ​រួម​សហការ​ជា​មួយ​ប្រទេស​កៀហ្ស៉ីស៊ីស្ថាន​ ក្នុង​ន័យ​អនុវត្ត​ឲ្យ​បាន​ល្អ​នូវ​គំនិត​ឯកភាព​សំខាន់ៗ​របស់​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ពីរ បង្កើន​ការ​តភ្ជាប់​រវាង​យុទ្ធសាស្ត្រ​​អភិវឌ្ឍន៍​ ជំរុញ​កិច្ច​សហប្រតិបតិ្តការ​ខាង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ក៏​ដូច​ជា​ជំរុញ​កិច្ច​សហប្រតិបតិ្តការ​ផ្នែក​ផលិតភាព​ ដើម្បី​ជំរុញ​ឲ្យ​ទំនាក់​ទំនង​រវាង​ចិន​និង​កៀហ្ស៉ីស៊ីស្ថាន​​ឡើង​ដល់​កម្រិត​ថ្មី ។ ដោយ​ឡែក ក៏​សង្ឃឹម​ភាគី​ទាំង​ពីរ​អាច​បន្ត​ពង្រឹង​និង​ពង្រីក​ឥត​ឈប់ឈរ​​នូវ​កិច្ច​សហប្រតិបតិ្តការ​មាន​ផល​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅមក តាម​កិច្ច​កសាង​ “​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ” ។

      ជា​ការ​ឆ្លើយ​តប លោក Aidarbekov បាន​ថ្លែង​ថា រដ្ឋាភិបាល​កៀហ្ស៉ីស៊ីស្ថាន​គាំទ្រ​យ៉ាង​មុតមាំ​នូវ​រាល់​គោលជំហារ​ដ៏​ត្រឹម​ត្រូវ​របស់​ប្រទេស​ចិន​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​ ក្នុង​នោះ​បូក​រួម​ទាំង​​បញ្ហា​Xin Jiang ផង​ដែរ​ បន្ត​ប្រកាន់​ខ្ជាប់​យ៉ាង​មុតមាំ​តទៅទៀត​នូវ​គោលនយោបាយ​ប្រទេស​ចិន​មួយ និង​ខិត​ខំ​ប្រឹង​ប្រែង​ឲ្យ​អស់​សមត្ថភាព​ដើម្បី​រក្សា​ឲ្យ​បាន​ល្អ​នូវ​​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​តទៅ​គ្រប់​ជំនាន់​ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស