郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិន៖ប្រទេសចិនកោតសរសើរកម្រិតខ្ពស់ចំពោះការវាយតម្លៃយ៉ាងសកម្មរបស់លោកភូទីនប្រធានាធិបតីរុស្ស៊ីចំពោះទំនាក់ទំនងរវាងចិននិងរុស្ស៊ី

2019-02-22 11:18:02 cri

 ក្នុង​សន្និសីទ​អ្នក​សារ​ព័ត៌មាន​ជា​ប្រចាំ​កាល​ពី​ថ្ងៃ​ទី​២១​ខែ​កុម្ភៈ លោក​កឹង​ស័ង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​ថា ប្រទេស​ចិន​កោត​សរសើរ​កម្រិត​ខ្ពស់​ចំពោះ​ការ​វាយ​តម្លៃ​យ៉ាង​សកម្មរបស់​លោក​ភូទីន​ប្រធានាធិបតី​រុស្ស៊ី​ចំពោះ​ទំនាក់​ទំនង​រវាង​ចិន​និង​រុស្ស៊ី។

      ពេល​ប្រកាស​របាយការណ៍​អំពី​សភាពការណ៍​ជាតិនា​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ លោក​ភូទីន​ប្រធានាធិបតី​រុស្ស៊ី​បាន​ថ្លែង​ថា ប្រទេស​រុស្ស៊ី​យក​ចិត្ត​ទុក​ដាក់ដល់​ការ​ពង្រីក​ទំនាក់​ទំនង​រវាង​រុស្ស៊ី​និង​ចិន ទំនាក់​ទំនង​ទ្វេភាគី​ដែល​ប្រកប​ដោយ​សមភាព​និង​ផ្តល់​ផល​ប្រយោ​ជន៍​ដល់​គ្នា​រវាង​រុស្ស៊ី​និង​ចិន​គឺ​ជា​កត្តា​ស្ថិរភាព​ដ៏​សំខាន់​មួយ​សម្រាប់​កិច្ច​ការ​អន្តរជាតិ និង​ជា​គំរូ​នៃ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋ​កិច្ច​ដ៏​ល្អ​ប្រសើរ​ដែល​មាន​អំណោយ​ផល​ដល់​ការ​ធានា​សន្តិសុខ​នៅ​ក្នុង​តំបន់​អឺរ៉ុប​និង​អាស៊ី។ ទាក់​ទិន​នឹង​រឿង​នេះ លោក​កឹង​ស័ង​បាន​ឆ្លើយ​សំណួរ​របស់​អ្នក​សារ​ព័ត៌មាន​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ នៅ​ក្រោម​ការ​ណែនាំ​យុទ្ធសាស្រ្ត​របស់​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ទំនាក់​ទំនង​ភាព​ជា​ដៃគូ​សហការ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​រវាង​ចិន​និង​រុស្ស៊ី​ទទួល​បាន​ការ​វិវឌ្ឍ​រីក​ចម្រើនយ៉ាង​ខ្លាំង មិន​ត្រឹម​តែ​ទទួល​បាន​ផ្លែ​ផ្កា​សហ​ប្រតិ​បត្តិការ​យ៉ាង​ធំធេងលើ​វិស័យ​ទ្វេភាគី​ប៉ុណ្ណោះទេ ថែម​ទាំង​ក៏​បាន​បញ្ចូល​កម្លាំង​ចលករ​យ៉ាង​ខ្លាំង​ទៅ​ក្នុង​ការ​គាំពារ​ស្ថិរភាព​យុទ្ធសាស្រ្ត​លើ​ពិភពលោក​ទាំង​មូល​ទៀត​ផង៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស