李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសវ៉េណេស៊ុយអេឡាប្រកាសបិទព្រំដែនជាមួយប្រទេសប្រេស៊ីល

2019-02-22 11:16:41 cri

    លោកMaduroប្រធានាធិបតីវ៉េណេស៊ុយអេឡាបាន​ប្រកាសកាលពី​ថ្ងៃ​ទី​២១​ខែ​កុម្ភៈថា​ បិទព្រំដែន​រវាង​វ៉េណេស៊ុយអេឡា​ជាមួយ​ប្រេស៊ីលចាប់​ពីម៉ោង​៨​យប់​​ថ្ងៃ​ទី២១​ខែកុម្ភៈ​នេះតទៅ។

    រសៀល​ថ្ងៃ​ដដែល​ ក្នុង​សន្និសីទជាមួយយោធាជាន់​ខ្ពស់ លោកMaduroបាន​ប្រកាស​ថា ព្រំដែន​រវាង​វ៉េណេស៊ុយ​អេឡា​និង​ប្រេស៊ីលនឹងត្រូវ​បិទ​ទាំង​ស្រុង រហូត​ដល់​លោក​ប្រកាសបទបញ្ជាថ្មី​។​លោក​បាន​មានប្រសាសន៍​ទៀតថា​ លោកកំពុង​ពិចារណាពីការបិទព្រំដែន​រវាង​វ៉េណេស៊ុយអេឡា​ជាមួយ​Colombia៕

អ្នកបកប្រែ:李展精
ប្លុកពិសេស