郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឯកសារលេខមួយបានបញ្ចេញសញ្ញាថ្មីៗ

2019-02-21 16:31:04 cri

      ថ្ងៃទី ១៩ ខែ​កុម្ភៈ​ប្រទេស​ចិន​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​គោល​នយោបាយ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ២០១៩​នេះ ដែល​មាន​ចំណង​ជើង​ថា “​​ទស្សនៈ​មួយ​ចំនួន​របស់​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​និង​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​ស្តី​អំពី​ការ​ប្រកាន់​ខ្ជាប់​ជា​អាទិភាព​នៃ​ការ​អភិវឌ្ឍ​​វិស័យ​កសិកម្ម​និង​ជនបទ​ និង​ធ្វើ​ការ​ងារ​នៅ​ជនបទ​ឲ្យ​បាន​ល្អ​ ” ដែល​បាន​ផ្តោត​សំខាន់​ទៅ​លើ​បញ្ហា​កសិកម្ម​ ជនបទ​និង​កសិករ ។ស្ថិត​ក្រោម​សភាពការណ៍​ថ្មី​ដែល​សេដ្ឋកិច្ច​ចិន​​ទទួល​បាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​គុណភាព​ខ្ពស់​ និង​តម្រូវ​ការ​ខាង​ជីវភាព​របស់​ប្រជាជន​ចិន​ត្រូវ​បាន​លើក​កម្ពស់​ឥត​ឈប់ឈរនោះ ការ​ផ្សព្វ​ផ្សាយ​នូវ​ឯកសារ​លេខ​មួយ​នៃ​ឆ្នាំ​នេះបាន​បំពេញ​បន្ថែម​នូវសញ្ញា​យ៉ាង​ច្បាស់​លាស់​សម្រាប់​ការ​ធ្វើ​កំណែ​ទំរង់​និង​បើក​ទូលាយ បើ​ធៀប​នឹង​ឆ្នាំ​មុនៗ ។

      សូម​បញ្ជាក់​ថា ឯកសារ​លេខ​មួយ​នៃ​ឆ្នាំ​នេះ​បាន​លើក​ឡើង​ថា គួរតែ​ពង្រីក​ដោយ​ម្ចាស់​ការ​នូវ​ការ​នាំ​ចូល​កសិផល​ដែល​ខ្វះ​ខាត​ក្នុង​ស្រុក ក៏​ដូច​ជា​ពង្រីក​បណ្តាញ​នាំ​ចូល​ចម្រុះ​ផង​ដែរ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស