郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ប្រទេសចិនគាំទ្រជានិច្ចនូវកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវេណេហ្ស៊ុអេឡាក្នុងការគាំពារអធិបតេយ្យភាពជាតិ

2019-02-16 15:43:24 cri

  ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ជា​ប្រចាំ​ដែល​ធ្វើ​នៅ​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កុម្ភៈ លោក​កឹងស័ង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​ថា ប្រទេស​ចិន​គាំទ្រ​ជា​និច្ច​នូវ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​វេណេ​ហ្ស៊ុ​អេឡាក្នុង​ការ​គាំពារ​អធិបតេយ្យភាព​ ឯករាជ្យ​និង​ស្ថិរភាព​ជាតិ ។

      តាម​ការ​ផ្សាយ​ដំណឹង​ឲ្យ​ដឹង​ថា ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ រដ្ឋមន្រ្តី​ការ​បរទេស​វេណេ​ហ្ស៊ុ​អេឡាបាន​ថ្លែង​ថា ប្រទេស​ពាក់​ព័ន្ធ ក្នុង​នោះ​បូក​រួម​ទាំង​ប្រទេស​ចិន​ផង​កំពុង​បង្កើត​ក្រុម​ដែល​គាំទ្រ​រដ្ឋាភិបាល​របស់​លោក​Maduro ព្រម​ទាំង​នឹង​ធ្វើ​ប្រតិបត្តិការ​នៅ​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹងរបស់​មជ្ឈដ្ឋាន​ខាង​ក្រៅ​ចំពោះ​គ្រោះ​ថ្នាក់​ដែល​ប្រជាជនវេណេ​ហ្ស៊ុ​អេឡាត្រូវ​ប្រឈម​នោះ ។ទាក់​ទិន​នឹង​រឿង​នេះ លោក​កឹង​ស័ង​បាន​ថ្លែង​ថា ប្រទេស​ចិន​គាំទ្រ​ជា​និច្ច​នូវ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​វេណេ​ហ្ស៊ុ​អេឡាក្នុង​ការ​គាំពារ​អធិបតេយ្យភាព​ ឯករាជ្យ​និង​ស្ថិរភាព​ជាតិ ក៏​ដូច​ជា​អំពាវនាវ​ជា​និច្ច​ឲ្យ​បណ្តា​ភាគី​នានា​គាំទ្រ​គណៈបក្ស​នានា​របស់វេណេ​ហ្ស៊ុ​អេឡ​ស្វែង​រក​គម្រោង​ដោះ​ស្រាយ​ដោយ​នយោបាយ​តាម​រូបភាព​ធ្វើ​កិច្ច​សន្ទនា​ដោយ​សន្តិវិធី​ក្នុង​ក្រប​ខ័ណ្ឌ​រដ្ឋធម្មនុញ្ញ ។​ប្រទេស​ចិន​ផ្តើម​គំនិត​ឲ្យ​ប្រទេស​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​គោរព​កម្មវត្ថុ​និង​គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ មិន​ជ្រៀត​ជ្រែកកិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃ​ទៀត៕

 

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស