翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកវ៉ាង អ៊ី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនជួបពិភាក្សាជាមួយលោកVladmir Norov អគ្គលេខាធិការអាណត្តិថ្មីនៃអង្គការសហប្រតិបត្តិការសៀងហៃ

2019-02-16 15:25:58 cri

      ថ្ងៃទី ១៥ ខែកុម្ភៈ​ លោក​វ៉ាង អ៊ី សមាជិក​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​ចិន​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេសចិន​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​​Vladmir Norov​ អគ្គលេខាធិការ​អាណត្តិថ្មី​នៃ​អង្គការសហប្រតិបត្តិការ​សៀងហៃ​​​នៅ​ក្រុង​ប៉េកាំង ។

​      ថ្លែង​ក្នុង​កិច្ចជំនួប លោក​វ៉ាង​ អ៊ី​ បាន​ជូន​ពរ​លោក​ Norov​ ​ដែលបាន​រ៉ាប់​រង​មុខ​តំណែង​ជា​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​ ព្រម​និង​ថ្លែង​ថា ប្រទេស​ចិន​រីករាយ​រក្សា​ការ​ប្រាស្រ័យ​ទាក់ទង​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​លេខាធិការដ្ឋាន​នៃ​អង្គការសហប្រតិបត្តិការសៀងហៃ​ ផ្សព្វផ្សាយ”​ស្មារតី​សៀងហៃ​” ​អនុវត្ត​ឲ្យ​បាន​ល្អ​នូវ​​សមិទ្ធផល​នៃ​សន្និសីទកំពូល​ក្រុងឈីងតាវ​ បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ប្រឆាំង​ភេរវនិយម​ ចាប់ដំណើរ​ការ​ការ​សិក្សា​ស្រាវជ្រាវ​លទ្ធភាព​កសាង​​តំបន់​ពាណិជ្ជកម្ម​សេរី ធ្វើ​កិច្ច​ផ្លាស់ប្តូរផ្នែក​វប្បធម៌​មនុស្សជាតិ​ឲ្យ​កាន់​តែច្រើន​ថែមទៀត ជំរុញ​ឲ្យ​​ស៊ីជម្រៅ​នូវ​ការ​តភ្ជាប់​រវាង​កិច្ចកសាង​”ខ្សែក្រវាត់​មួយនិងផ្លូវ​មួយ​”ជា​មួយ​យុទ្ធសាស្រ្ត​​អភិវឌ្ឍ​របស់​ប្រទេស​នានា​ ក្នុង​ន័យ​ជំរុញ​ការអភិវឌ្ឍ​ជា​មួយ​គ្នា​ក្នុង​តំបន់​ ។

      ជា​ការ​ឆ្លើយ​តប​ លោក​Norov​ បាន​ថ្លែង​ថា នឹង​បំពេញ​បេសកកម្ម​យ៉ាងសកម្ម​ អនុវត្ត​យ៉ាង​ស៊ីជម្រៅ​នូវមតិ​ឯកភាព​រួម​របស់​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ជា​សមាជិក​និង​​សមិទ្ធផល​នៃ​សន្និសីទកំពូល​ក្រុង​ឈីងតាវ​​ ​​រួម​វិភាគទាន​ក្នុង​ការ​ជំរុញឲ្យ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​វិវឌ្ឍន៍​រីក​ចម្រើន​ដោយ​ឥត​ឈប់​ឈរ ៕​​

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស