李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កំណើនឥណទានប្រាក់យាន់ចិនថ្មីក្នុងខែមករាឆ្នាំ២០១៩របស់ប្រទេសចិនប្រមាណ៣.២៣ទ្រីលានយាន់ បង្កើតឯតទគ្គកម្មខ្ពស់ថ្មីប្រវត្តិសាស្រ្តក្នុងមួយខែ

2019-02-16 15:20:28 cri

ទិនន្ន័យដែល​ប្រកាសដោយធនាគារមជ្ឈិម​ចិនកាលពី​ថ្ងៃ​ទី​១៥​ខែ​កុម្ភៈបាន​បង្ហាញថា​ ​ឥណទាន​ប្រាក់​យាន់​ចិនក្នុង​ខែ​មករា​ឆ្នាំ​២០១៩​បាន​កើន៣.២៣ទ្រីលាន​យាន់​ ​បានបង្កើតឯតទគ្គកម្ម​ថ្មី​ប្រវត្តិសាស្រ្ត​ក្នុង​មួយ​ខែ។

ទិនន្ន័យ​បាន​បង្ហាញថា​ កំណើន​ទំហំហិរញ្ញប្បទាន​សង្គម​របស់​ប្រទេស​ចិនក្នុង​ខែ​មករាគឺ៤.៦៤ទ្រីលាន​យាន់​ប្រាក់​ចិន​ បាន​កើន១.៥៦ទី្រលាន​យាន់​បើប្រៀបធៀប​ជាមួយ​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៨​។​ លោក​ Ruan Jianhong នាយក​នៃនាយកដ្ឋាន​ស្ថិតិនៃ​​ធនាគារ​មជ្ឈិម​ចិន​បាន​ថ្លែងថា​ នេះ​បាន​បង្ហាញ​ពី​កម្រិត​គាំទ្រ​របស់​ហិរញ្ញវត្ថុ​ចំពោះ​តួអង្គសេដ្ឋកិច្ច​មាន​ការកើនឡើង៕

អ្នកបកប្រែ:李展精
ប្លុកពិសេស