翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចំណូលខាងទេសចរណ៍ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០១៩លើសពី ៥សែនលានយាន់ប្រាក់ចិន

2019-02-11 16:02:30 cri

      ក្នុងអំឡុងពេលបុណ្យ​ចូលឆ្នាំថ្មីចិនឆ្នាំ​ ២០១៩​ ដោយ​បូករួមទាំង​​ទិន្នន័យ​នៃស្ថាប័ន​វប្បធម៌និងទេសចរណ៍​ ប្រតិបត្តិករ​ទូរគមនាគមន៍​ និង​ក្រុមហ៊ុនទេសចរណ៍​អន់ឡែននៅគ្រប់តំបន់​របស់ប្រទេសចិន​ បណ្ឌិតសភាស្រាវជ្រាវ​ទេសចរណ៍​ប្រទេសចិនបាន​គណនា​​​​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ទេសចរ​សរុប​​ទូទាំង​ប្រទេស​មាន​ ៤១៥ លាន​នាក់​ កើនឡើង​ ៧,៦% បើប្រៀបធៀបនឹងរយៈពេល​ដូច​គ្នានៃ​ឆ្នាំ​ ២០១៨  ។ ជាងនេះទៅទៀត​ ទទួលបាន​ចំណូល​ខាងទេសចរណ៍ចំនួន ៥១៣៦០០ លានយាន់​ប្រាក់​ចិន​ បាន​កើនឡើង​ ៨,២%  បើប្រៀបធៀបនឹងរយៈពេល​ដូច​គ្នានៃ​ឆ្នាំ​ ២០១៨។ ទីផ្សារ​វប្បធម៌និង​ទេសចរណ៍​មាន​ភាពរុងរឿង​និង​សណ្តាប់ធ្នាប់ ៕

 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស