郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិនផ្ញើសារជូនពរចំពោះសន្និសីទកំពូលលើកទី៣២នៃសហភាពអាហ្រ្វិក

2019-02-11 15:36:44 cri

   ថ្ងៃ​ទី​១០​ខែ​កុម្ភៈ លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ផ្ញើ​សារ​ជូនពរ​ចំពោះ​សន្និសីទ​កំពូល​លើក​ទី​៣២​នៃ​សហភាព​អាហ្រ្វិក​ដែល​បាន​បើក​ធ្វើ​នៅ​ក្រុង​អាឌីសអាបេបា។

      ថ្លែង​ក្នុង​សារ​ជូន​ពរ លោក​ស៊ី​ជីនភីង​បាន​លើក​ឡើង​ថា សហភាព​អាហ្រ្វិក​គឺ​ជា​ជ្រោង​ទង់​នៃ​ទ្វីប​អាហ្រ្វិក​ដើម្បី​រួម​គ្នា​ខ្លាំង​ក្លា​ឡើង​ដោយ​ខ្លួន​ឯង។ ចាប់ពី​ឆ្នាំ​២០១៨មក នៅ​ក្រោម​ការ​ដឹក​នាំ​របស់​សហភាព​អាហ្រ្វិក ដំណើរ​សមាហរណកម្មរបស់​ទ្វីប​អាហ្រ្វិក​ទទួល​បាន​ការ​វិវឌ្ឍដ៏សំខាន់ ប្រទេស​អា​ហ្រ្វិក​បន្ត​ឯកភាព​គ្នា​បញ្ចេញ​សំឡេង​ក្នុង​បញ្ហា​អន្តរជាតិ​និង​តំបន់​សំខាន់ៗ ហើយ​កម្លាំង​ឥទ្ធិពល​របស់​ប្រទេស​អាហ្រ្វិក​ត្រូវ​បង្កើន​ឡើង​ឥត​ឈប់ឈរ ។ទាក់​ទិន​នឹង​រឿង​នេះ ខ្ញុំ​សូម​សម្តែង​ការ​ជូន​ពរ​យ៉ាង​កក់ក្តៅ សូម​ប្រសិទ្ធពរ​យ៉ាង​ស្មោះ​ឲ្យ​សហភាព​អាហ្រ្វិក​ដឹក​នាំ​បណ្តា​ប្រទេស​អាហ្រ្វិក​នានា​ទទួល​បាន​សមិទ្ធផល​កាន់​តែ​ធំ​និង​ថ្មី​ឥត​ឈប់ឈរ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស