魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនរៀបចំពិធីជួបជុំដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០១៩

2019-02-04 14:36:03 cri

   

图片默认标题_fororder_习近平

     គណៈកម្មាធិកា​មជ្ឈិម​បក្សកុម្មុយនិស្តចិន​និង​ក្រុមប្រឹក្សា​កិច្ចការរដ្ឋចិន​បាន​រៀបចំ​ពិធីជួប​ជុំ​ដើម្បី​អបអរសាទរ​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន​ឆ្នាំ ​២០១៩ ​នៅក្រុង​ប៉េកាំង​កាល​ពី​ថៃ្ងទី ​៣​ ខែកុម្ភៈ។​លោក​ ស៊ីជីនភីង ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយ​និស្ត ​ប្រធានរដ្ឋចិន​និងជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិមចិន​បានថ្លែង​សុន្ទរកថា​ក្នុង​នាម​តំណាង​ឲ្យ​គណៈកម្មាធិការ​មជ្ឈិមបក្ស​និង​ក្រុមប្រឹក្សា​កិច្ចការរដ្ឋចិន​ដើម្បី​សំដែង​ការ​សួរ​សុខទុក្ខ​និង​ជូនពរ​ឆ្នាំថ្មី​ប្រពៃណីចិន​ដល់​ប្រជាជន​គ្រប់ជនជាតិ​នៃ​ប្រទេសចិន​ទាំងអស់​ ជនរួមជាតិ​នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​និង​ម៉ាកាវ ​ជនរួមជាតិ​នៅតំបន់​តៃវ៉ាន់ ​និង​អាណិកជន​នៅឯ​បរទេស។​

    នា​ថ្ងៃដដែល​ ឥស្សរជន ​ចំនួនជាង​ ២០០០​ នាក់​មកពី​មជ្ឈដ្ឋាន​នានា​បាន​មក​ជួបជុំគ្នា​នៅ​វិមាន​សភា​ប្រជាជន​ចិន​ដើម្បី​អបអរសាទរ​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន៕​

    លោក ​ស៊ីជីនភីង ​បាន​សង្កត់ធ្ងន់ថា ​កាលពីឆ្នាំមុន ​ប្រជាជនចិន​បាន​ខិតខំ​ប្រឹងប្រែង​រត់​ទៅមុខ​តាម​ផ្លូវអភិវឌ្ឍន៍ ​ហើយ​សមិទ្ធផលទាំងអស់​នៅក្នុង​បុព្វហេតុអភិវឌ្ឍន៍​នៃ​គណបក្ស​និង​រដ្ឋ ​គឺជា​ញើសឈាម​របស់​ប្រជាជន។​នៅក្នុងឆ្នាំថ្មី ​ប្រទេសចិន​គួរតែ​យក​គំនិត​នៃ​សង្គមនិយម​ដែលមាន​លក្ខណៈពិសេស​ចិន​នៅក្នុង​យុគសម័យថ្មី​ជាការ​ណែនាំ​ ប្រកាន់​ខ្ជាប់​នូវ​ការ​អភិវឌ្ឍ​ដែលមាន​គុណភាព​ខ្ពស់ ​ក៏ដូចជា​ធ្វើឲ្យ​ប្រសើរឡើង​នូវ​អារម្មណ៍​ទទួល​បាន​ផល ​សុភមង្គល​និង​សន្តិសុខ​របស់​ប្រជាជន​ដោយ​ឥតឈប់ឈរ ដើម្បី​អបអរសាទរ​ខួប​ទី​ ៧០​ នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​តាមរយៈ​សមិទ្ធផល​ដ៏​លេចធ្លោ៕​

图片默认标题_fororder_习近平2

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស