王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបំពេញទស្សនកិច្ចនៅប្រទេសចិន ប្រទេសចិននិងកម្ពុជាស្វែងរកឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ

2019-01-22 16:55:51 cri

1月21日,国家主席习近平在北京钓鱼台国宾馆会见柬埔寨首相洪森。_fororder_1124022396_15480785011801n

ឆ្លើយ​តប​តាម​ការ​អញ្ជើញ​របស់​លោក Li Keqiang នាយករដ្ឋមន្ត្រី​ចិន សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​បំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅ​ប្រទេស​ចិន​នៅ​ថ្ងៃទី ២០ ខែ មករា ។ វេទិកា​ស្តីពី​ការ​ជំរុញ​ពាណិជ្ជកម្ម​និង​វិនិយោគ​ចិន​និង​កម្ពុជា​បាន​បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំង​ប្រទេស​ចិន​នៅ​ថ្ងៃទី ២២ ខែ មករា ។ 

ថ្លែង​នៅ​ក្នុង​វេទិកា​នេះ  លោក Hu Chunhua ឧប​នាយករដ្ឋមន្ត្រី​ចិន​បាន​លើក​ឡើង​ថា ​ភាគី​ចិន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ផលិតភាព​​និង​វិនិយោគ​ជាមួយ​ភាគី​កម្ពុជា​ ។ ប្រទេសចិន​បាន​លើកទឹកចិត្ត​ឲ្យ​សហគ្រាស​ចិន​ដែល​មាន​សមត្ថភាព​ខ្លាំង​ទៅ​ធ្វើ​វិនិយោគ​និង​កិច្ចសហប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជា ។ 

ក្នុង​វេទិកាលើក​នេះ​ សម្តេច​ ហ៊ុនសែន​ នាយករដ្ឋមន្រ្តី​កម្ពុជា​បានអំពាវនាវ​ម្តងទៀត​ឲ្យ​អ្នក​វិនិយោគ​របស់​ប្រទេស​ចិន​​ទៅ​ធ្វើ​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​​ ហើយ​បាន​ថ្លែងថា​ នឹង​បង្កើតបរិយាកាសវិនិយោគដ៏​ល្អ​ប្រសើសម្រាប់​អ្នក​វិនិយោគ​របស់​ប្រទេស​ចិន​។        ឆ្នាំ​២០១៨​គឺ​ជា​ខួប​៦០​ឆ្នាំ​នៃ​ការ​បង្កើតទំនាក់​ទំនង​ការទូត​រវាង​ចិន​និងកម្ពុជា​ អ្នក​វិភាគ​បានសម្គាល់​ឃើញថា​ សម្តេច​ ហ៊ុន​សែនបាន​ជ្រើសរើសប្រទេស​​ចិនសម្រាប់​ដំណើរទស្សនកិច្ច​លើក​ដំបូងក្នុង​ឆ្នាំ​២០១៩​ នឹង​បង្កើតជា​មូល​ដ្ឋាន​សម្រាប់ការ​ចាប់​ដំណើរការនូវ​ការ​​​អភិវឌ្ឍន៍​ដ៏​ល្អ​ប្រសើរ​​នៃ​ទំនាក់​ទំនង​រវាង​ចិន​និង​កម្ពុជានៅ​៦០​ឆ្នាំ​ដំណាក់កាល​ក្រោយ​៕

អ្នកបកប្រែ:王幸
ប្លុកពិសេស