魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានពិភពលោក

2019-01-16 15:37:37 cri

១  សភា​ជាន់ទាប​អង់គ្លេស​បដិសេធ​កិច្ចព្រមព្រៀង​ស្តីពី​"ដកចេញពី​សហភាពអឺរ៉ុប" ​ថ្ងៃនេះ​នឹង​ធ្វើការ​បោះឆ្នោត​មិន​ជឿទុកចិត្ត​លើ​រដ្ឋាភិបាល។​

២  លេខាធិការ​ទទួលបន្ទុក​កិច្ចការព័ត៌មាន​របស់​ប្រធានាធិបតី​រុស្ស៊ី​ថែ្លងថា​ ការដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ប្រឆាំង​នឹង​រុស្ស៊ី ​គឺ​គ្មាន​ប្រយោជន៍​នោះទេ។​

៣  ប្រធានាធិបតី​បារាំង​ចាប់ផ្តើម​ដំណើរការ​ជាផ្លូវការ​នូវ​កិច្ចពិភាក្សា​ថ្នាក់ជាតិ​ដើម្បី​ប្រមូល​មតិ​ឯកភាព​នៃ​ការធ្វើ​កំណែទម្រង់។​

៤  បេសកជន​ពិសេស​របស់​អង្គការសហប្រជាជាតិ ​អាណត្តិថ្មី ​ថែ្លងថា​ នឹង​លើកកម្ពស់​យ៉ាង​ពេញ​ទំហឹង​នូវ​ការ​ដោះស្រាយ​បញ្ហាស៊ីរី​ដោយ​វិធី​នយោបាយ។​

៥  សៀវភៅ​ស​ស្តីពី​កិច្ចការពារជាតិ​ប្រចាំឆ្នាំ ​២០១៨ ​របស់​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​ដក​ចេញ​នូវ​ខ្លឹមសារ​ដែល​បាន​ចាត់ទុក​កូរ៉េខាងជើង​ជា​"សត្រូវ"៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស