魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ អាណត្តិថ្មី ថែ្លងថា នឹងលើកកម្ពស់យ៉ាងពេញទំហឹងនូវការដោះស្រាយបញ្ហាស៊ីរីដោយវិធីនយោបាយ

2019-01-16 15:19:27 cri

    លោក​ Geir ​Pedersen ​បេសកជន​ពិសេស​ស្តីពី​បញ្ហាស៊ីរី​អាណត្តិ​ថ្មី​របស់​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​បាន​ថែ្លងនៅ​ក្រុង​ដាម៉ាស ​រដ្ឋធានីស៊ីរី​កាលពី​ថ្ងៃទី ​១៥​ ថា ​លោក​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​លើកកម្ពស់​ការដំណោះ​ស្រាយ​បញ្ហាស៊ីរី​ដោយ​វិធីនយោបាយ។​

    លោក​ Geir ​Pedersen ​បាន​ទៅដល់​ប្រទេសស៊ីរី​នាថ្ងៃដដែល ​ហើយ​បាន​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​លោក Walid ​Muallem ​ឧបនាយករដ្ឋមន្ត្រី​និងជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ស៊ីរី​ដើម្បី​ធ្វើ​ការពិគ្រោះពិភាក្សា​អំពី​ដំណើរការ​នៃ​ការ​ពន្លឿន​ការ​ដំណោះស្រាយ​វិបត្តិស៊ីរី​ដោយ​វិធី​នយោបាយ។​លោកបាន​ថែ្លងថា ​នឹង​ស្តាប់​ដោយ​យកចិត្ត​ទុកដាក់​ចំពោះ​ទស្សនៈ​របស់​រដ្ឋាភិបាល​ស៊ីរី ​ហើយនឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​លើកកម្ពស់​ការ​ដំណោះ​ស្រាយ​បញ្ហាស៊ីរី​ដោយ​វិធីនយោបាយ​អនុលោមតាម​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ​និង​គោលការណ៍​នៃ​សេចក្តីសម្រេចចិត្ត​ពាក់ព័ន្ធ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស