邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋាភិបាលស៊ីរីរិះគន់សម្តីដែលថាតួកគីនិងអាមេរិកគ្រោងនឹងបង្កើត"តំបន់សន្តិសុខ"នៅព្រំដែនស៊ីរី

2019-01-16 15:39:55 cri

      លោក Erdogan ​ប្រធានាធិបតី​តួកគី​បាន​ថ្លែង​នៅ​ថ្ងៃទី ១៥ ​ខែមករាថា  ​លោកបាន​ដើរ​ដល់​ការយោគយល់គ្នា​ជាមួយ​លោក​ត្រាំ​ប្រធានាធិបតី​អាមេរិក​រួចជាស្រេច ​ភាគី​អាមេរិក​បាន​កំណត់​ហើយ​ថា ​នឹង​ឲ្យ​ភាគី​តួកគី​បង្កើត​ “តំបន់​សន្តិសុខ”​ដែល​មាន​ចម្ងាយ​ ៣២ ​គ.ម. ​ក្នុង​ដែន​ស៊ីរី​ដែលស្ថិត​នៅ​ព្រំដែន​រវាង​តួកគី​និង​ស៊ីរី​។

      ថ្ងៃដដែល ​ក្រសួង​ការបរទេស​ស៊ីរី​បាន​ចេញផ្សាយ​សេចក្តីថ្លែងការណ៍​មួយ​​ដោយ​បាន​​រិះគន់​ថា​ លោក Ergogan ​“បាន​ប្រើ​​ពាក្យសម្តី​ដែល​កាន់កាប់និង​​ឈ្លានពាន​​​ស៊ីរី​” ​ដែលនេះ​“គឺ​ជា​ការគាំទ្រ​ទៅលើ​ភេរវនិយម​អន្តរជាតិ”៕​​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស