邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកជំទាវ Peng Liyuan ភរិយារបស់ប្រធានរដ្ឋចិននិងលោកជំទាវ Jenni Haukio ភរិយារបស់ប្រធានាធិបតីហ្វាំងឡង់ទស្សនាការអានកំណាព្យនិងប្រគំតន្ត្រីរួមគ្នា

2019-01-16 16:48:25 cri

图片默认标题_fororder_彭丽媛 芬兰 2

 

      លោកជំទាវ Peng Liyuan ​ភរិយា​របស់​លោក ស៊ី ជីនភីង​ ​ប្រធានរដ្ឋ​ចិន​និង​លោកជំទាវ Jenni Haukio ​ភរិយា​របស់​លោកប្រធានាធិបតី​ហ្វាំងឡង់​​បាន​ទស្សនា​​ការអាន​កំណាព្យ​​និង​ប្រគំ​តន្ត្រី​រួម​គ្នា​នៅ​ថ្ងៃទី ១៥ ​ខែមករា​នៅ​ឯទីក្រុង​ប៉េកាំង​។

      នា​រសៀល​ថ្ងៃ​ដដែល  ​លោកជំទាវ​ជា​ភរិយា​នៃ​ប្រមុខ​ដឹកនាំ​​ទាំងពីររូប​បាន​អញ្ជើញ​មកដល់​មជ្ឈមណ្ឌល​ប្រមូល​ផ្តុំ​ Beijing Fun ​ដែលស្ថិត​នៅ​មហាវិថី​ Qianmen ​​ហើយ​បាន​​ពិសា​ទឹកតែ​​​និង​រីករាយ​ជាមួយ​ការ​ទស្សនា​​ការសំដែង​ដ៏​​អស្ចារ្យ​​របស់​និស្សិត​​ចិន​ផង​​ដែរ។ ​​និស្សិត​​ផ្នែក​ភាសា​ហ្វាំងឡង់​​បាន​អាន​​កំណាព្យ​​ដែល​ទទួល​បាន​ពានរង្វាន់​របស់​លោកជំទាវ Haukio ​, ​បន្ទាប់មក​បាន​ច្រៀង​​កំណាព្យ​បុរាណ​ចិន​ ​ព្រមទាំង​ប្រគំ​ឧបករណ៍​តន្ត្រី​វីយូឡង់​និង​ព្យាណូ​​ជា​បទភ្លេង​ស្នាដៃ​និពន្ធ​ដោយ​​លោក Jean Sibelius ​​​អ្នកនិពន្ធ​បទ​ភ្លេងដ៏​ល្បី​ឈ្មោះ​របស់​ប្រទេស​ហ្វាំងឡង់​ផង​ដែរ។ ​ពាក្យ​កំណាព្យ​ បទចម្រៀង​ និង​ភ្លេង​បាន​បង្កើត​​ស្ពាន​សម្រាប់​តភ្ជាប់​ទឹកចិត្ត​ជាមួយគ្នា​ ​បាន​បន្សល់​ទុក​​នូវ​អនុស្សាវរីយ៍​ដ៏​ស្រស់ស្អាត​និង​គួរឲ្យ​ជាប់ចិត្ត​នៃ​ចំណង​មិត្តភាព​រវាង​ចិននិង​ហ្វាំងឡង់៕​​​

 

图片默认标题_fororder_彭丽媛 芬兰 1

 

图片默认标题_fororder_彭丽媛 芬兰3

 

图片默认标题_fororder_彭丽媛 芬兰4

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស