徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សៀវភៅសអំពីកិច្ចការពារជាតិប្រចាំឆ្នាំ ២០១៨ នៃកូរ៉េខាងត្បូងបានកែខ្លឹមសារដែលមានន័យប្រទូសរាយកូរ៉េខាងជើង

2019-01-16 10:52:42 cri

    សៀវភៅស​អំពី​កិច្ចការពារជាតិ​ប្រចាំឆ្នាំ ២០១៨ ដែល​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​បាន​ប្រកាស​នាថ្ងៃទី ១៥ ខែមករា​បាន​លុបចោល​ខ្លឹមសារ​ពីមុន​ដែល​ចាត់ទុក​កូរ៉េខាងជើង​ជាសត្រូវ ព្រមទាំងបាន​កែពាក្យយោធា​មួយចំនួន​ដែលមានន័យ​ប្រទូសរាយ​កូរ៉េខាងជើង ។

    សៀវភៅស​បានសរសេរថា ទំនាក់ទំនង​រវាង​កូរ៉េខាងត្បូង​និង​ខាងជើង​ត្រូវបាន​ធ្វើឡើង​ម្តងហើយ​ម្តងទៀត​ឥតឈប់ឈរ​រវាង​ការប្រឈមមុខ​ដាក់គ្នា​ផ្នែកយោធា​និង​ការផ្សះផ្សា ។ ទោះជា​យ៉ាងណា កិច្ចជំនួប​រវាង​មេដឹកនាំ​កូរ៉េខាងត្បូង​និង​ខាងជើង រវាង​កូរ៉េខាងជើង​និង​អាមេរិក​បាន​រៀបចំធ្វើឡើង​ដោយជោគជ័យ​ក្នុងឆ្នាំ ២០១៨ ប្រការ​ទាំងនេះ​បាន​បង្ក​បរិយាកាស​សន្តិសុខថ្មី​សម្រាប់​ការគ្មាន​អាវុធនុយក្លេអ៊ែរ​នៅ​ឧបទ្វីបកូរ៉េ​និង​ការកសាង​យន្តការ​សន្តិភាព​ជាស្ថាពរ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស