徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ចិនមានឆន្ទៈធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការខាងរុករកនៅលំហអវកាសជាមួយបណ្តាប្រទេសនានាលើពិភពលោក

2019-01-16 10:51:57 cri

    កាលពី​ថ្ងៃទី ១៥ ខែមករា លោកស្រី​Hua Chunying អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាប្រចាំ​ថា ការរីកចម្រើន​នៃ​វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា​គួរតែ​បម្រើដល់​សន្តិភាព​និង​វឌ្ឍនភាព​រួម​នៃ​មនុស្សជាតិ ភាគីចិន​មានឆន្ទៈ​ធ្វើ​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​ខាង​រុករក​នៅលំហ​អវកាស​ខាងក្រៅ​ជាមួយ​បណ្តាប្រទេស​នានា​លើពិភពលោក ក្នុងនោះ​រួមមាន​ភាគីអាមេរិក​ផង ។

    តាមដំណឹង​ឲ្យដឹងថា ទីភ្នាក់ងារ​អវកាស​អាមេរិក​(NASA)​សង្ឃឹមថា​ភាគីចិន​ផ្តល់​ទិន្នន័យ​នៃ​ការចុះចត​លើ​ភពព្រះចន្ទ​របស់​យាន​រុករក​ព្រះចន្ទ​សញ្ញា​ឆាងអឺ​លេខ ៤ ​សម្រាប់​ធ្វើការ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ហើយ​ភាគីចិន​បាន​ផ្តល់​កិច្ចសហប្រតិបត្តិការ ។ នេះគឺជា​កិច្ចសហប្រតិបត្តិការ​លើកដំបូង​រវាង​ភាគី​ទាំងពីរ​បន្ទាប់ពី​អាមេរិក​ហាមមិនឲ្យ​NASA​ធ្វើ​កិច្ចសហប្រតិបត្តិការ​ផ្នែកអវកាស​ជាមួយ​ប្រទេសចិន​ដោយ​គ្មានការ​អនុញ្ញាត្តិពី​រដ្ឋសភា​អាមេរិក​នាឆ្នាំ ២០១១ មក ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស