孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សមាគមអ្នកសារព័ត៌មានចិននិងឥស្សរជនប្រព័ន្ធសារព័ត៌មានអន្តរជាតិបង្ហាញពីទស្សនៈវិស័យស្តីពីសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៩

2019-01-16 14:45:55 cri

    ថ្ងៃទី១៥​ខែមករា ​សមាគម​អ្នកសារព័ត៌មាន​ទូទាំង​ប្រទេសចិន​បាន​ផ្លាស់ប្តូរ​ទស្សនៈគ្នា​ជុំវិញ​ស្ថានការណ៍​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ២០១៩​ជាមួយ​អ្នកសារព័ត៌មាន​អន្តរជាតិ​ប្រចាំនៅ​ក្រុងប៉េកាំង​និងមន្ត្រី​ព័ត៌មាននៃ​ស្ថានទូត​អន្តរជាតិ​ប្រចាំនៅ​ប្រទេសចិន​ជាដើម ។

    លោកស្រី Chen Fengying អតីតប្រធានមន្ទីរស្រាវជ្រាវសេដ្ឋកិច្ចពិភពលោកនៃ​វិទ្យាស្ថានស្រាវជ្រាវទំនាក់ទំនងអន្តរជាតិសម័យទំនើបរបស់ប្រទេសចិនបានថ្លែងក្នុង​ពេល​ផ្លាស់ប្តូរ​ទស្សនៈ​គ្នាថា​ កំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៨គឺខ្ពស់ជាងកំណើនជាមធ្យមពីឆ្នាំ​១៩៦០ដល់ឆ្នាំ២០០៨ ហើយនិន្នាការសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៩នឹងកាន់តែស្មុគ​ស្មាញ ដូច្នេះត្រូវតែ​បង្វែរ​វិបត្តិ​ទៅជា​ឱកាស​ ។ ប្រទេសចិននឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច​ប្រកប​ដោយ​គុណភាព​ខ្ពស់​ដោយមិន​ងាករេ​ ដើម្បីផ្តល់ភាពប្រាកដនិយម​បន្ថែមទៀត​ដល់​សេដ្ឋកិច្ច​ពិភពលោក ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស