孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លេខាធិការព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ីបានថ្លែងថា “លោកត្រាំត្រូវគេសង្ស័យថា មានទំនាក់ទំនងជាមួយរុស្ស៊ី”គឺជាគំនិតឧបាយកល

2019-01-16 14:44:11 cri

    ថ្ងៃទី១៥​ខែមករា ​តាម​ការផ្សាយនៃ​ប្រព័ន្ធ​សារព័ត៌មាន​រុស្ស៊ីឲ្យ​ដឹងថា ​លោក​ Dmitry ​Peskov​ លេខាធិការ​ព័ត៌មាន​របស់​ប្រធានាធិបតី​រុស្ស៊ីបាន​ថ្លែងនៅ​ពេលថ្មីៗ​កន្លង​ទៅនេះ​ថា ​រឿងអំពី​ការដែល​លោកត្រាំ ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ត្រូវគេ​សង្ស័យ​ថា ​“មាន​ទំនាក់​ទំនងជា​មួយរុស្ស៊ី​”គឺជា​គំនិត​ឧបាយកល​របស់​ភាគីអាមេរិក​ ​​គឺជា​ការបែកបាក់​នៃសង្គម​អាមេរិក ។

    លោក ​Dmitry​ Peskov ​បាន​ថ្លែងថា​ រាប់សិប​ឆ្នាំកន្លង​ទៅនេះ ​ភាគីរុស្ស៊ី​បាន​រង​ការគាបសង្កត់​គ្រប់បែបយ៉ាង​ពីប្រទេស​ប៉ែកខាង​លិច​ឥតឈប់ឈរ​ ។ ​ទោះបី​សហរដ្ឋអាមេរិក​ជា​តួអង្គ​សេដ្ឋកិច្ច​ធំបំផុតលើ​ពិភពលោក​ក៏ដោយ ​ក៏ការដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​​លើ​រុស្ស៊ីមិន​អាច​បង្ខំឲ្យ​រុស្ស៊ីកែប្រែ​គោលនយោបាយ​របស់ខ្លួន​ដែល​ឯករាជ្យនិង​ម្ចាស់ការ​នោះទេ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស