马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្និសីទប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកជិតគ្រោងនឹងរៀបចំប្រធានបទស្តីពីប្រទេសចិនត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង

2019-01-16 14:44:13 cri

    សន្និសីទ​ប្រចាំ​ឆ្នាំ​២០១៩​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​គឺ​ដាវ៉ូស​រដូវ​រងារ​ជិតនឹង​បើក​ធ្វើ​នៅ​ថ្ងៃ​ទី​២២​ខែ​មករា ​ដើម្បី​ធ្វើ​ការ​ផ្លាស់ប្តូរ​មតិ​គ្នា​ជុំវិញ​ប្រធាន​បទ​ការ​ចាត់ទុក​មនុស្ស​ជា​សំខាន់​ បរិយាប័ន្ន​និង​សកលភាវូបនីយកម្ម​ជា​និរន្តរភាព។

    តាម​ការ​ណែនាំ ​លោកWangQishanអនុប្រធាន​រដ្ឋ​ចិន​នឹង​អញ្ជើញ​ចូល​រួម​វេទិកា​ដាវ៉ូស​រដូវ​រងារ​លើក​នេះ​និង​ថ្លែង​សុន្ទរកថា​តាម​សេចក្តី​អញ្ជើញ ​ប្រធាន​បទ​ជា​ច្រើន​នៃ​វេទិកា​មួយ​ចំនួន​នៃ​សន្និសីទ​ប្រចាំ​ឆ្នាំ​សុទ្ធ​តែ​ពាក់ព័ន្ធ​ប្រទេស​ចិន ​ក្នុង​នោះ​រួម​មាន​ការ​ជំរុញ​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​និង​តើ​ប្រទេស​ចិន​ធ្វើ​ឲ្យ​យ៉ាង​ដូច​ម្ត៉េច​ដើម្បី​បង្កើត​អនាគត​នៃ​ការ​ធ្វើ​សកលភាវូបនីយកម្ម​ខាង​ពាណិជ្ជកម្ម​ជា​ដើម។

អ្នកបកប្រែ:马小青
ប្លុកពិសេស