徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីបារាំងចាប់ផ្តើមដំណើរការផ្លូវការនូវកិច្ចពិភាក្សាថ្នាក់ជាតិដើម្បីប្រមូលមតិឯកភាពផ្នែកកំណែទម្រង់

2019-01-16 15:09:52 cri

    កាលពី​ថ្ងៃទី ១៥ ខែមករា លោក​Macron ប្រធានាធិបតី​បារាំង​បាន​ប្រកាសថា​លោកនឹង​ដំណើរការ​ជាផ្លូវការ​នូវ​កិច្ចពិភាក្សា​ថ្នាក់ជាតិ​រយៈពេល ២ ខែ ដើម្បី​ប្រមូល​មតិឯកភាព​ក្នុង​សហគមន៍បារាំង​ក្នុងការ​ជំរុញ​លើកកម្ពស់​កំណែទម្រង់ ។

    លោក​Macron​បានថ្លែងថា គ្មាន​ការហាមឃាត់​ក្នុង​ការជជែក​ដេញដោល​ថ្នាក់ជាតិ​នេះ ហើយអាច​ពិភាក្សាគ្នា​ពី​ប្រធានបទ​ណាមួយ​បាន​ទាំងអស់ ។ លោក​បដិសេធ​អំពើហិង្សា ហើយ​សង្កត់ធ្ងន់ថា ការបោះឆ្នោត​ប្រជាមតិ​មិនអាច​ដោះស្រាយ​បញ្ហា​ទាំងអស់​នោះទេ ។

    ចាប់តាំងពី​ពាក់កណ្តាល​ខែវិច្ឆិកា​ឆ្នាំ ២០១៨ មក ប្រទេសបារាំង​បានកើត​មានបាតុកម្ម​Yellow Vest ។ ក្រុមអ្នកវិភាគ​បាន​សម្គាល់ថា នេះបាន​បង្ហាញឲ្យ​ឃើញ​បញ្ហាស៊ីជម្រៅ​នៃ​ការបែកបាក់​នៃផ្នែកនានា​ក្នុង​សង្គមបារាំង​និងការខ្វះ​ទំនុកចិត្តគ្នា​ទៅវិញទៅមក ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស