邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឃ្លាំងគំនិតអង់គ្លេសបានចេញរបាយការណ៍ថា ចិនជាដៃគូពាណិជ្ជកម្មសំខាន់បំផុតសម្រាប់តួអង្គសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក

2019-01-16 15:40:43 cri

      វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​សេដ្ឋកិច្ច​ Oxford ​ដែល​ជា​ឃ្លាំង​គំនិត​នៃ​ប្រទេស​អង់គ្លេស​​បាន​ចេញផ្សាយ​របាយការណ៍​​វិភាគ​មួយ​កាលពី​ថ្ងៃទី ១៥ ​ខែមករា​ថា  ​ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​​សំខាន់​បំផុត​សម្រាប់​តួអង្គ​សេដ្ឋកិច្ច​នៃ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ ​ហើយ​និន្នាការ​នេះ​នឹង​មិនកែប្រែ​ទេ​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​ខាងមុខ​នេះ។

      របាយការណ៍​មួយនេះ​បាន​​បញ្ជាក់​ថា  ​ចាប់ពីឆ្នាំ ២០០១​ រៀងមក  ​សេដ្ឋកិច្ច​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​​និង​សេដ្ឋកិច្ច​ចិន​បាន​សម្រេច​កម្រិត​សមាហរណកម្ម​ខ្ពស់​។ ​ជាពិសេស​អាស៊ីអាគ្នេយ៍​និង​ឥណ្ឌា ​មានការពឹងផ្អែក​ខ្ពស់​លើ​ការនាំចូល​ផលិតផល​ចិន​។ ​សម្រាប់​តួអង្គសេដ្ឋកិច្ច​​អាស៊ី​-ប៉ាស៊ីហ្វិក​​ភាគច្រើន  ​​ការ​​រួម​បញ្ចូល​គ្នា​ទៅ​ក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ក្នុង​អាស៊ី​ហើយ​​ឈាន​ចូលក្នុង​ទីផ្សារ​ចិន​ ​គឺ​ជា​គន្លឹះ​នៃ​ការអភិវឌ្ឍ​ឧស្សាហកម្ម​ដោយ​ជោគជ័យ​របស់​ខ្លួន​៕​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស