孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហភាពអឺរ៉ុបនិងប្រទេសជាសមាជិករបស់ខ្លួនបានសំដែងការសោកស្តាយចំពោះការដែលសភាជាន់ទាបនៃអង់គ្លេសបដិសេធកិច្ចព្រមព្រៀងស្តីពីការដកខ្លួនចេញពីសហភាពអ៉រ៉ុប

2019-01-16 16:08:21 cri

    ថ្ងៃទី១៥​ខែមករា​ សភា​ជាន់ទាប​នៃ​អង់គ្លេស​បាន​បដិសេធ​កិច្ចព្រមព្រៀង​ស្តីពី​ការដកខ្លួន​ចេញពី​សហភាពអឺរ៉ុប​ ។ ​សហភាព​អឺរ៉ុប​និង​ប្រទេស​ជាសមាជិក​របស់ខ្លួន​ជាច្រើន​បាន​​​សំដែង​ការសោកស្តាយ​ចំពោះ​ការនេះ ​ហើយ​ទាមទារឲ្យ​អង់គ្លេស​បំភ្លឺអំពី​គោលជំហរ​​របស់​ខ្លួន​លើ​ការដក​ខ្លួន​ចេញពី​សហភាពអឺរ៉ុប​ ​។ ​​ព្រមពេល​ជាមួយនេះ​បានបង្ហាញថា​ គួរតែ​ធ្វើការត្រៀម​ជាបន្ទាន់​សម្រាប់​អង់គ្លេស​ដកខ្លួន​ចេញពី​សហភាពអឺរ៉ុប​ដោយគ្មាន​កិច្ចព្រមព្រៀង ។

    យប់ថ្ងៃ​ទី១៥ខែ​មករា ​លោក​ Jean ​Juncker ​ប្រធាន​គណៈកម្មាធិការ​សហភាពអឺរ៉ុប​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយថា​ របៀបវារៈ​នៃ​ការអនុម័ត​របស់​សហភាពអឺរ៉ុប​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការដកខ្លួន​របស់​អង់គ្លេស​​​ចេញពី​សហភាពអឺរ៉ុប​នៅតែ​បន្ត​​ ។ ​កិច្ចព្រមព្រៀងនេះ​គឺយុត្តិធម៌ ​ហើយក៏ជា​កិច្ចព្រមព្រៀង​ល្អបំផុត​ចំពោះ​ភាគី​ទាំងពីរ​ដែរ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស