郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបរឿងកិច្ចព្រមព្រៀង CPTPPថា នឹងគាំទ្រការចាត់ចែងអំពីការធ្វើពាណិជ្ជកម្មសេរីក្នុងតំបន់ដែលសមស្របនឹងគោលការណ៍អង្គការ WTO

2019-01-11 11:14:24 cri

      ថ្ងៃទី ៣០ ខែ​ធ្នូ ឆ្នាំ ២០១៨ កិច្ច​ព្រម​ព្រៀង​ភាពជាដៃគូ​អន្តរប៉ាស៊ីហិ្វក​គ្រប់​ជ្រុង​ជ្រោយ​និង​​រីក​ចម្រើន​ ហៅកាត់ CPTPP មាន​សុពលភាព​​ជា​ធរមាន​ជា​ផ្លូវការ ។ ថ្ងៃទី ១០ ខែ​មករា លោក Gao Feng អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ថ្លែង​ថា និន្នាការ​សកល​ភាវូបនីយកម្ម​សេដ្ឋកិច្ច​គ្មាន​ការ​កែ​ប្រែ​ទេ ប្រទេស​ចិន​នឹង​គាំទ្រ​យ៉ាង​មុត​មាំ​ចំពោះ​ការ​គាំពារ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ព្រម​ជា​មួយ​គ្នា​នេះ ក៏​ផ្តួច​ផ្តើម​ឲ្យ​មាន​​ការ​ចាត់​ចែង​អំពី​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់​ដែល​សមស្រប​នឹង​គោលការណ៍​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ហៅ​កាត់​ WTO ផង​ដែរ ។

      សូម​បញ្ជាក់​ថា បន្ទាប់​ពី​អាមេរិក​​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ភាព​ជាដៃ​គូ​អន្តរប៉ាស៊ីហិ្វក ហៅ​កាត់ TPP​ ប្រទេស​ផ្សេង​ទៀត​ដែល​បាន​ចូលរួម​ការងារចរចា​អំពី​កិច្ច​ព្រម​ព្រៀង TPP បាន​កែ​សម្រួល​កិច្ច​ព្រម​ព្រៀង TPP និង​​បាន​បង្កើត​ជា​កិច្ច​ព្រម​ព្រៀង CPTPP កិច្ច​ព្រម​ព្រៀង​មួយ​នេះ​បាន​គ្រប​ដណ្តប់​ចំនួន​ប្រជាជន​៤៩៨​លាន​នាក់​ ទំហំសរុប​នៃ​​ផលិតផល​ក្នុង​ស្រុក​សរុប​នៃ​ប្រទេស​ហត្ថលេខី​ត្រូវ​ជា​១៣ ភាគរយ​នៃ​ទំហំ​​សេដ្ឋកិច្ច​សរុប​របស់​ពិភពលោក ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស