王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិន​នឹង​ដាក់​ចេញ​វិធានការ​សម្រាប់​ជំរុញ​ការ​បើក​ទូលាយ​ក្នុង​កម្រិតខ្ពស់​នៃ​តំបន់​ការពារ​ពន្ធ​ចម្រុះ

2019-01-11 15:34:19 cri

ក្នុងរយៈពេល​ដ៏​ខ្លី​ខាង​មុខ ប្រទេសចិន​នឹង​ដាក់ចេញ​វិធានការ​សម្រាប់​ជំរុញ​ការ​បើក​ទូលាយ​ក្នុង​កម្រិតខ្ពស់​នៃ​តំបន់​ការពារ​ពន្ធ​ចម្រុះ ។ ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៩ មន្ត្រី​ទទួលខុសត្រូវ​នៃ​អគ្គនាយកដ្ឋាន​គយ​ចិន​បាន​ថ្លែង​នៅ​ក្រុង​ប៉េកាំង​ថា តំបន់​ការពារ​ពន្ធ​ចម្រុះ​នឹង​មាន​ប្រធានការ​ថ្មី​ចំនួន ២១ ព្រមមាន​ផ្តល់​គុណវុឌ្ឍិ​សម្រាប់​​អ្នកជាប់ពន្ធទូទៅ​របស់​សហគ្រាស និង​ពង្រីក​គោលនយោបាយ​​នាំចូល​ផលិតផល​និង​លក់រាយ​តាម​ធុរកិច្ច​អេឡិចត្រូនិច​ឆ្លង​ដែន​ដល់​តំបន់ការពារ​ពន្ធ​ចម្រុះ​ទាំងអស់​ជាដើម ដើម្បី​បង្កើន​ឧត្តមភាព​ថ្មី​សម្រាប់​ការ​ប្រកួតប្រជែង​​ខាង​វិស័យ​ខ្សែសង្វាក់​ឧស្សាហកម្ម​និង​បរិយាកាស​ពាណិជ្ជកម្ម​ជា​ដើម​នៅ​តំបន់​ការពារ​ពន្ធ​ចម្រុះ ។ 

អ្នកបកប្រែ:王幸
ប្លុកពិសេស