郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសមីយ៉ាន់ម៉ាបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្នឡើងវិញនូវច្រកព្រំដែនតំបន់ត្រីកោណមាស

2019-01-11 11:07:38 cri

    ថ្ងៃ​ទី​១០​ខែ​មករា មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​មីយ៉ាន់ម៉ា​បាន​ថ្លែង​ថា នៅ​វេលា​ម៉ោង​៩​ព្រឹកថ្ងៃ​ដដែល តាម​ម៉ោង​មីយ៉ាន់ម៉ា ប្រទេស​មីយ៉ាន់ម៉ា​បាន​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​បណ្តោះ​អាសន្ន​ឡើង​វិញ​នូវ​ច្រក​ព្រំ​ដែន​តំបន់​ត្រី​កោណមាសដែល​ស្ថិត​នៅ​ប៉ែក​ខាង​មីយ៉ាន់ម៉ា​តាម​បណ្តោយ​ព្រំ​ដែន​រវាង​មីយ៉ាន់ម៉ា​និង​ចិន​ដែល​ត្រូវ​បាន​បិទ​កាល​ពី​ដំណាច់​ឆ្នាំ​២០១៨ ។

      លោក​Khin Maung Lwinឧបការីនៃ​អគ្គលេខាធិការ​អចិន្រ្តៃយ៍​នៃ​ក្រសួង​ពាណិជ្ជកម្ម​មីយ៉ាន់ម៉ា​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា បន្ទាប់​ពី​បាន​បិទ​ច្រក​ត្រី​កោណ​មាស​ដោយ​សារ​មូលហេតុ​សន្តិសុខ​នៅ​ថ្ងៃ​ទី​២៧​ខែ​ធ្នូ​ឆ្នាំ​២០១៨ កសិករ​ដាំ​ដុះ​ផ្លែ​ឈើ​និង​ពាណិជ្ជករ​បាន​រង​ការ​ខូច​ខាត​យ៉ាង​ខ្លាំង ។ ឆ្លង​តាម​រយៈការ​ពិគ្រោះ​ពិភាក្សា​ជា​ពហុ​ភាគី បូក​រួម​ទាំង​ក្រសួង​ការ​ពារ​ជាតិ ក្រសួង​ការ​បរទេស ក្រសួង​ពាណិជ្ជកម្ម​មីយ៉ាន់ម៉ា​និង​ស្ថានទូត​ចិន​ប្រចាំ​នៅ​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​ទី​៧​ខែ​មករា បាន​សម្រេច​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​បណ្តោះ​អាសន្ន​ឡើង​វិញ​នូវ​ច្រក​ត្រី​កោណ​មាស​នៅ​ថ្ងៃ​ទី​១០​ខែ​មករា បណ្តា​ភាគី​នានា​នឹង​បន្ត​ធ្វើ​ការ​ពិគ្រោះពិភាក្សា​ថែម​ទៀត​អំពី​ការ​បើក​ច្រក​នេះ​ក្នុង​រយៈពេល​យូរ ៕

 

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស