王昭君
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

កិច្ចប្រជុំលើកទី២នៃវេទិកាក្រុងប៉ារីសស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយបានបើកធ្វើនៅទីស្នាក់ការទូទៅនៃអង្គការយូណេស្កូនៃអង្គការសហប្រជាជាតិ

2019-01-11 10:58:29 cri

     ថ្ងៃទី​១០​ខែមករា​ កិច្ច​ប្រជុំ​លើក​ទី​២​នៃ​វេទិកា​ក្រុង​ប៉ារីស​ស្តីពី​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ​បាន​បើក​ធ្វើ​នៅ​ទី​ស្នាក់ការ​ទូទៅ​នៃអង្គការ​យូណេស្កូ​នៃ​អង្គការ​សហប្រជាជាតិ​។

      ថ្លែង​ក្នុង​សុន្ទរកថា​ លោក​Pascal Boniface​ប្រធាន​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​អំពី​ទំនាក់ទំនង​អន្តរជាតិ​និង​យុទ្ធសាស្រ្ត​បារាំង​បាន​លើក​ឡើង​ថា​ ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ​​បាន​លើក​ឡើង​រយៈពេល​៥​ឆ្នាំ​មក​ហើយ​ដែល​បាន​ទៅជា​គំនិត​ផ្តួចផ្តើម​អន្តរជាតិ​ដ៏​សំខាន់​មួយ​ដែល​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​ជាទូទៅ​និង​ជា​កត្តា​គន្លឹះ​សម្រាប់​ជំរុញ​ការ​ប្រែប្រួល​និង​វិវឌ្ឍ​រិក​ចម្រើន​នៃ​និម្មាបនកម្ម​យុទ្ធសាស្រ្ត​ពិភពលោក​។ ​អឺរ៉ុប​និង​ចិន​គឺ​ជា​ដៃគូ​សហប្រតិបត្តិការ​សំខាន់​រវាង​​គ្នា​ ​ហេតុដូច្នេះ​គួរតែ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ច្រើន​ក្រោម​ក្របខ័ណ្ឌ​នៃ​ គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ​៕

អ្នកបកប្រែ:王昭君

ពិភាក្សា()