翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានចិននិងអាស៊ាន

2019-01-11 16:08:07 cri

-ក្រសួង​ពាណិជ្ជកម្ម​ចិន​ថ្លែង​ថា កិច្ច​ពិគ្រោះ​ពិភាក្សាផ្នែក​​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិននិង​អាមេរិក​នឹងបន្ត​​​ធ្វើ​តាម​ការ​គ្រោង​ទុក​​​ ។ 

-ក្រសួង​ពាណិជ្ជកម្ម​ចិន​ប្រតិកម្ម​តប​នឹងរឿង​កិច្ច​ព្រម​ព្រៀង​​​CPTPPថា គាំទ្រ​កិច្ច​កសាង​ពាណិជ្ជកម្ម​សេរី​ក្នុងតំបន់​ដែល​សម​ស្រប​នឹង​គោល​ការណ៍​នៃ​អង្គការ​WTO ។

-លោក​Miao Wei រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​និង​ព័ត៌មានវិទ្យា​ចិន​ថ្លែង​ថា នឹង​ពន្លឿន​ការ​កសាង​ប្រទេស​ដែល​ខ្លាំង​ខាង​​ផលិត​កម្ម​​ និង​ប្រទេស​ដែលខ្លាំង​ខាង​​បច្ចេកវិទ្យា​អ៊ីនធើណេត​​ និង​រក្សា​​ការអភិវឌ្ឍ​នៃ​មុខ​របរ​ឧស្សាហកម្ម​និង​ទូរគមនាគមន៍​ឲ្យ​មានភាព​នឹង​នរ​និង​ភាព​រឹង​មាំ​។

-ប្រទេស​ចិន​នឹងដាក់ចេញ​វិធានការ​ដើម្បី​ជំរុញ​ការ​បើក​ទូលាយ​ក្នុង​កម្រិត​ខ្ពស់​នៃ​​តំបន់​​ការពារ​ពន្ធ​ចម្រុះ​ ។

-កម្មវិធី​ផ្តល់​ពន្លឺ​ភ្នែក​នៃ​ក្តីស្រឡាញ់​របស់​អាណិកជន​ចិន​នៃ​​ប្រទេសចិនបាន​ជួយ​ព្យាបាល​​​អ្នក​ជំងឺភ្នែក​មីយ៉ាន់ម៉ា​​ដែល​មានជីវ​ភាព​ក្រី​ក្រ​​ជាង​មួយ​ពាន់​នាក់​បាន​ជា​សះ​ស្បើយ។

-ប្រទេស​មីយ៉ាន់ម៉ា​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​បណ្តោះ​អាសន្ន​ឡើង​វិញ​នូវ​​ច្រកព្រំដែន​​ត្រីកោណ​មាស​ ។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស