郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិន៖ការពិគ្រោះពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកនឹងបន្តដំណើរការទៅមុខតាមការគ្រោងទុក

2019-01-11 11:07:01 cri

   ប្រទេស​ចិន​និង​អាមេរិក​បាន​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​ថ្នាក់​អនុរដ្ឋមន្រ្តី​អំពី​បញ្ហា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​នៅ​ក្រុង​ប៉េកាំង​ពី​ថ្ងៃ​ទី​៧​ដល់​៩​ខែ​មករា ។ ថ្លែង​អំពី​ផ្លែ​ផ្កា​នៃ​ការ​ពិគ្រោះ​ពិភាក្សា​លើក​នេះ លោក​GaoFengអ្នក​នាំ​ពាក្យ​ព័ត៌មាន​នៃ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ជា​ប្រចាំ​ដែល​ធ្វើ​នៅ​ថ្ងៃ​ទី​១០​ខែ​មករា​ថា ភាគី​ទាំង​ពីរ​បាន​អនុវត្ត​យ៉ាង​សកម្ម​នូវ​គំនិត​ឯកភាព​សំខាន់ៗ​របស់​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ និង​ផ្លាស់​ប្តូរ​មតិ​យោ​បល់យ៉ាង​ទូលំទូលាយ ស៊ី​ជម្រៅ​និង​លម្អិត​អំពី​បញ្ហា​ដែល​យក​ចិត្ត​ទុក​ដាក់​ដូច​គ្នា។

      លោក​GaoFengបាន​ថ្លែង​ថា បញ្ហា​រចនាសម្ព័ន្ធ​គឺ​ជា​ខ្លឹម​សារ​សំខាន់​ក្នុង​ការ​ពិគ្រោះ​ពិភាក្សា​អំពី​បញ្ហា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​លើក​នេះ ។ការ​ពិគ្រោះ​ពិភា​ក្សា​លើ​វិស័យ​នេះ​ទទួល​បាន​ការ​វិវឌ្ឍរីក​ចម្រើន បាន​បង្កើន​ការ​យល់​ដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ក៏​បាន​បង្កើត​មូលដ្ឋាន​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ដែល​យក​ចិត្ត​ទុក​ដាក់​ដូច​គ្នាផង​ដែរ​។​ នៅ​ជំហាន​ក្រោយ ក្រុម​ការងារ​នៃ​ភាគី​ទាំង​ពីរ​នឹង​បន្ត​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ជា​មួយ​គ្នា ដើម្បី​ជំរុញ​ការ​ងារ​ពិគ្រោះ​ពិភាក្សា​ឲ្យ​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស