郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក វ៉ាង យី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអង់គេ្លស

2019-01-11 10:59:31 cri

      លោក វ៉ាង យី សមាជិក​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ចិន​បាន​ជួប​ពិភាក្សា​តាម​ទូរស័ព្ទ​ជា​មួយ​លោក Jeremy Hunt រដ្ឋមន្ត្រីការបរទេសអង់គេ្លស​តាម​ការ​ណាត់​កាល​ពី​ពេល​កន្លង​ទៅ​នេះ ក្នុង​ន័យ​ផ្លាស់​ប្តូរ​មតិ​យោបល់​​អំពី​ទំនាក់​ទំនង​រវាង​ចិន​និង​អង់គ្លេស​និង​បញ្ហា​ស្តីពី​មីយ៉ាន់ម៉ា ។ ថ្លែង​ក្នុង​ជំនួប​តាម​ទូរស័ព្ទ លោក វ៉ាង​ យី បាន​លើក​ឡើង​ថា ប្រឈម​នឹង​សភាពការណ៍​អន្តរជាតិ​បច្ចុប្បន្ន​ដែល​ពោរ​ពេញ​ដោយ​ភាព​មិន​ប្រាកដ​ប្រជា ក្នុង​ឋានៈ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ ប្រទេស​ចិន​និង​អង់គ្លេស​ត្រូវ​​បង្កើន​ការ​ប្រាស្រ័យ​ទាក់​ទង​និង​កិច្ច​សហប្រតិបតិ្តការ​លើ​វិស័យ​យុទ្ធសាស្ត្រ​ ​និង​រួម​គ្នា​ដើរ​តួនាទី​លំនឹង​ស្ថិរភាព​ ។ ទាក់​ទិន​នឹង​បញ្ហា​ស្តីពី​មីយ៉ាន់ម៉ា លោក វ៉ាង យី បាន​ថ្លែង​ទៀត​ថា ភារកិច្ច​ជា​បន្ទាន់​គឺ​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​មីយ៉ាន់ម៉ា​និង​បង់ក្លាដែស​បង្កើន​ការ​ប្រាស្រ័យ​ទាក់​ទង​និង​សម្រប​សម្រួល​ទ្វេភាគី និង​ចាប់​ផ្តើម​ធ្វើ​ការងារ​បញ្ជូន​ក្រុម​​ជន​ភៀស​ខ្លួន​ដំបូង​ឲ្យ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ ដើម្បី​ដើរ​តួនាទី​ប្រកប​ដោយ​លក្ខណៈ​ស្ថាបនា​សម្រាប់​ជំរុញ​ដំណោះ​ស្រាយ​បញ្ហា ។

      ជា​ការ​ឆ្លើយ​តប លោក Jeremy Hunt បាន​ថ្លែង​ថា ប្រទេស​អង់គ្លេស​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​ជា​មួយ​ប្រទេស​ចិន ហើយ​រីក​រាយ​រក្សា​ការ​ប្រាស្រ័យ​ទាក់​ទង​និង​ការ​សម្រប​សម្រួល​ជា​មួយ​ប្រទេស​ចិន​ ក្នុង​ន័យ​ពិគ្រោះ​ពិភាក្សា​អំពី​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​ទ្វេភាគី និង​បញ្ហា​ជា​ចំណុច​ក្តៅ​ពាក់​ព័ន្ធ​ ក្នុង​នោះ​ក៏​បូក​រួម​​បញ្ហា​មីយ៉ាន់ម៉ា​ផង​ដែរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស