李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញពី រីករាយក្នុងការជំរុញឲ្យទំនាក់ទំនងរវាងចិននិងកូរ៉េខាងជើងទទួលបានការវិវឌ្ឍថ្មីឥតឈប់ឈរក្នុងយុគសម័យថ្មី

2019-01-11 10:57:19 cri

បន្ទាប់​ពីលោក ​Kim Jong-un ប្រធាន​គណៈកម្មាធិការបក្ស​ពលករនិង​ជា​ប្រធាន​គណៈកម្មាធិការ​ក្រុម​ប្រឹក្សា​កិច្ចការរដ្ឋ​​កូរ៉េខាងជើងបាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​កាលពីពេល​ថ្មី​ៗ​នេះ​  លោក​LuKang អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាប្រចាំ​កាលពី​ថ្ងៃ​ទី​១០​ខែ​មករា​ថា​ ប្រទេស​ចិន​រីករាយ​រក្សាការប្រាស្រ័យ​ទាក់ទង​ជាន់​​ខ្ពស់​ជាមួយ​ប្រទេស​កូរ៉េខាងជើង​ ក្នុងន័យបង្កើន​ការ​ផ្លាស់​ប្តូរ​ជា​យុទ្ធសាស្រ្ត​ ជំរុញ​ឲ្យ​ទំនាក់​ទំនង​រវាង​ចិន​និង​កូរ៉េខាងជើង​ទទួល​បានការ​វិវឌ្ឍថ្មី​ដោយ​ឥតឈប់​ឈរ​នៅ​យុគសម័យ​ថ្មី​ ក៏​ដូចជា​ជំរុញ​ជា​បន្តបន្ទាប់​នូវ​ដំណើរ​ដោះស្រាយ​តាម​វិធី​នយោបាយ​លើ​បញ្ហា​ឧបទ្វីប ​ រួម​ចំណែកយ៉ាងសកម្មចំពោះ​សន្តិភាព​និង​ស្ថិរភាព​ ភាពរុងរឿង​និង​ការ​អភិវឌ្ឍក្នុង​តំបន់​និង​ពិភពលោក​៕

អ្នកបកប្រែ:李展精
ប្លុកពិសេស