王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកMiao Weiរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិនបានថ្លែងថា ពន្លឿនកិច្ចកសាងប្រទេសខ្លាំងខាងផលិតកម្មនិងខាងបណ្តាញអ៊ីធើណែត រក្សាការអភិវឌ្ឍដោយនឹងនរនិងល្អប្រសើរនៃឧស្សាហកម្មនិងទូរគមនាគមន៍

2019-01-11 15:36:41 cri

      ពេល​ផ្តល់​បទ​សម្ភាន៍​ជាមួយ​អ្នក​សារ​ព័ត៌មាន​ ​លោក​​Miao Yu​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​និងព័ត៌មានវិទ្យា​ចិន​បានថ្លែង​ថា​ ​ត្រូវ​ពន្លឿន​កិច្ច​កសាង​ប្រទសេ​ចិន​ឱ្យ​ទៅ​ជា​ប្រទេស​ខ្លាំង​​ខាង​ផលិតកម្ម​និង​ខាង​បណ្តាញ​អ៊ីធើណែត​ រក្សា​ការ​អភិវឌ្ឍ​ដោយ​នឹងនរ​និង​ល្អ​ប្រសើរ​នៃ​ឧស្សាហកម្ម​និង​ទូរគមនាគមន៍​។​

       លោក​ថ្លែង​ថា​ ​ក្រសួង​នឹង​ចាត់​ទុក​ការ​ជំរុញ​ការ​អភិវឌ្ឍ​ដោយ​គុណភាព​ខ្ពស់​នៃ​ឧស្សាហកម្ម​ផលិតកម្ម​នៃ​ភារកិច្ច​ចំណុច​សំខាន់​ទី​១​ក្នុង​ឆ្នាំ​២០១៩​ ​នេះ​គឺ​ដោយសារ​តម្រូវ​ការ​ជា​បន្ទាន់​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​គុណភាព​ខ្ពស់​និង​ការ​ពង្រឹង​កម្លាំង​ប្រកួត​ប្រជែង​អន្តរជាតិ​របស់ប្រទេសចិន​។

       លោក​បាន​ទម្លាយ​ឱ្យដឹង​ទៀត​ថា​ ​ក្រសួង​ឧស្សាហកម្ម​និង​ព័ត៌មាន​វិទ្យា​ចិន​បាន​និង​កំពុង​ពន្លឿន​ជំហាន​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូរគមនាគមន៍​5G​ទៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​។​ ​តាម​ការ​ប៉ាន់ប្រមាណ​ ដល់​ឆមាស​ទី​២​ឆ្នាំ​២០១៩​ ​ទូរស័ព្ទ​ដៃ​ប្រើ​ប្រព័ន្ធ​​5G​និង​PAD​ប្រប្រព័ន្ធ​5G​នឹង​ត្រូវ​ដាក់​លក់​ក្នុង​ទីផ្សារ​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស