刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកMoonJae-inប្រធានាធិបតីកូរ៉េខាងត្បូង៖ប្រទេសចិនបានដើរតួនាទីយ៉ាងសកម្មនៅក្នុងដំណើរការធ្វើឲ្យគ្មានអាវុធនុយគ្លេអ៊ែរនៅឧបទ្វីបកូរ៉េ

2019-01-11 11:02:17 cri

    ថ្ងៃទី​១០ ខែមករា ​លោក​MoonJae-inប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​​ឆ្នាំ​ថ្មី​ដែល​រៀបចំធ្វើ​នៅ​ទីស្តីការ​ប្រធានាធិបតី​ថា ​ប្រទេស​ចិន​បាន​ដើរ​
តួនាទី​យ៉ាង​​សំខាន់​ក្នុង​ដំណើរ​ធ្វើ​ឲ្យ​គ្មាន​អាវុធ​នុយគ្លេអ៊ែរ​នៅ​ឧបទ្វីកូរ៉េ។

    លោក​MoonJae-in​ក៏​បាន​ រំពឹង​ថា​កិច្ច​ជំនួប​លើក​ទី​២​នៃ​អ្នក​ដឹកនាំ​កូរ៉េខាងជើង​និង​អាមេរិក​នឹង​រៀបចំធ្វើ​នៅ​ក្នុង​ពេល​ឆាប់​ៗ ​ទន្ទឹមនឹង​នេះ ​លោក​ក៏​រំពឹង​ថា ​លោក​KimJoung-in​អ្នក​ដឹកនាំ​កំពូល​នៃ​កូរ៉េខាងជើង​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​សេអ៊ូល​បន្ទាប់​ពី​កិច្ច​ជំនួប​រវាង​អ្នក​ដឹកនាំ​កូរ៉េខាងជើង​និង​អាមេរិក​ផងដែរ​។​លោក​អំពាវនាវ​ឲ្យ​កូរ៉េខាងជើង​និង​អាមេរិក​ចាត់​វិធានការ​សមស្រប​ក្នុង​ពេល​ធ្វើ​កិច្ច​សន្ទនា​អំពី​បញ្ហា​គ្មាន​អាវុធ​នុយគ្លេអ៊ែរ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស