翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការទទួលបានសមិទ្ធផលល្អនៅចុងក្រោយបំផុតគឺត្រូវការការរួមគ្នាខិតខំប្រឹងប្រែងរបស់ភាគីចិននិងអាមេរិក

2019-01-10 17:19:59 cri

​​    ថ្ងៃទី ៩ ខែមករា​ កិច្ច​​ពិភាក្សា​ថ្នាក់​​អនុរដ្ឋមន្រ្តី​ស្តីពី​បញ្ហា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​​រវាង​ប្រទេស​ចិន​និង​អាមេរិក​បាន​បិ​ទ​បញ្ចប់​នៅ​ក្រុង​ប៉េកាំង​ ។ ​នេះ​ជា​កិច្ច​ពិភាក្សា​ផ្ទាល់​​ជា​លើក​ដំបូង​ក្នុង​ន័យអនុវត្ត​គំនិត​ឯកភាព​ដ៏​សំខាន់​​កិច្ច​ជំនួប​រវាង​ប្រមុខ​រដ្ឋ​ចិននិង​អាមេរិក​នៅ​ប្រទេស​អាហ្សង់​ទីន ។ ភាគី​ទាំង​ពីរ​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​យ៉ាង​ទូលំទូលាយ​ ស៊ី​ជម្រៅ​ និងលម្អិត​​អំពី​បញ្ហា​ពាណិជ្ជកម្ម​និង​បញ្ហារចនាសម្ព័ន្ធ​​ដែល​ភាគី​ទាំង​ពីរ​បាន​យកចិត្ត​ទុក​ដាក់​ដូច​គ្នា​ ដែល​ជា​មូលដ្ឋាន​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ដែល​យកចិត្ត​ទុក​ដាក់​​រៀង​ៗ​ខ្លួន ។ 

    មើល​តាម​លទ្ធផល​នៃ​កិច្ច​ពិភាក្សាលើក​​នេះ គំនិត​ឯក​ភាព​របស់​ភាគីទាំង​ពីរ​លើ​វិស័យ​ពាណិជ្ជកម្ម​ ដូចជា​​​ការ​ដែល​​ឲ្យ​ប្រទេសចិន​ពង្រីក​ការ​នាំ​ចូល​កសិផល​និង​ផលិតផល​ថាម​ពល​ពី​សហរដ្ឋ​អាមេរិក​ នឹង​អាច​បំពេញ​​តម្រូវ​ការ​របស់​ប្រជាជន​ចិន​ចំពោះ​ជីវភាព​ដែល​មាន​គុណភាព​ខ្ពស់ និង​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​វិវឌ្ឍ​​រីក​ចម្រើន​​ប្រកប​ដោយ​គុណភាព​ខ្ពស់​​ផង​ដែរ​​​ ។

   នៅ​ក្នុង​កិច្ច​ពិគ្រោះពិភាក្សា​ ភាគី​អាមេរិក​បាន​លើក​ពី​បញ្ហាភាព​ជា​​រចនាសម្ព័ន្ធ ​ក្នុង​នោះ ​មាន​ពាក់​ព័ន្ធ​នឹង​របប​ សន្តិសុខ​និង​មនសិការ​របស់​ប្រទេស​ចិន​ ដូច្នេះ ​ភាគី​ចិន​មិន​អាច​ទទួល​យក​បាន​ឡើយ​ ​មាន​បញ្ហា​ខ្លះ​មាន​ទិសដៅ​ស្របជា​មួយ​នឹង​ការ​ធ្វើ​ឲ្យ​កំណែងទម្រង់​កាន់​តែ​ស៊ីជម្រៅ​និង​ពង្រីក​ការ​បើក​ចំហ​របស់​ប្រទេស​ចិន​ ​បញ្ហា​ទាំង​នេះ​គឺ​ស្ថិត​ក្នុង​ដំណើរ​​ដោះស្រាយ​ឬ​កំពុង​ជំរុញ​ឲ្យ​ដោះស្រាយ។

    ទោះបី​មាន​ជម្លោះសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​និង​អាមេរិក​ឬ​អត់​ក៏​ដោយ​ ក៏​ប៉ុន្តែ​បញ្ហា​ដូច​ជា​ការ​ការពារ​កម្មសិទ្ធិបញ្ញា ​កិច្ចសហប្រតិបត្តិការ​ផ្នែក​បច្ចេកទេស ​ការ​អនុញ្ញត​ចូល​រួម​ទីផ្សារ ​របាំង​មិន​មែន​ពន្ធគយ​ជា​ដើម​សុទ្ធតែ​ជា​បញ្ហា​ដែល​ប្រទេស​ចិន​ចាំបាច់​ត្រូវ​តែ​ដោះស្រាយ​នៅ​ក្នុង​ដំណើរ​សម្រេច​ការ​អភិវឌ្ឍ​ដោយ​គុណភាព​ខ្ពស់។កិច្ចពិគ្រោះពិភាក្សា​ថ្នាក់​អនុរដ្ឋមន្ត្រី​ស្តី​ពី​បញ្ហា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​និង​
អាមេរិក​បាន​ឈាន​ដល់​គំនិត​ឯកភាព​លើ​បញ្ហា​ទាំង​នេះ​គឺ​វា​​សមស្រប​នឹង​ទិសដៅ​របស់​ប្រទេស​ចិន​ស្តីពី​ការ​ធ្វើ​ឲ្យ​កំណែទម្រង់​និង​ការ​បើក​ចំហ​កាន់​តែ​ស៊ីជម្រៅ ។

    បន្ទាប់​ពី​ជម្លោះសេដ្ឋកិច្ច​និងពាណិជ្ជកម្ម​រវាង​ចិន​និង​សហរដ្ឋអាមេរិកមាន​កម្រិត​កាន់​តែ​ធ្ងន់​ធ្ងរអស់​ជាង​៩​ខែ​មកប្រទេស​ទាំង​ពីរទទួលបាន​ការ​វិវឌ្ឍ​លើ​​ការពិគ្រោះ​ពិភាក្សា​ថ្នាក់អនុរដ្ឋមន្រ្តី មូល​ហេតុសំខាន់​មួយ​គឺ​ប្រទេស​ទាំង​ពីរ​រហូត​ដល់​ទូទាំង​ពិភពលោកសុទ្ធតែ​ចាប់​អារម្មណ៍ដល់​ភាព​ឈឺចាប់ដែល​បណ្តាល​មកពី​សង្គ្រាម​ពាណិជ្ជកម្ម​។  ការសែត​ញូវយ៉ក​ថែម​​បាន​សម្គាល់​ឃើញ​​ថា ​សង្គ្រាម​ពាណិជ្ជកម្ម​បាន​នាំឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​និង​ស្រទាប់​សេដ្ឋកិច្ចត្រូវ​បង់តម្លៃ​កាន់​តែ​ច្រើនឡើង​ៗ ធ្វើ​ឲ្យ​មនុស្សទាំងឡាយ​ព្រួយ​បារម្ភពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​។ ជាក់​ស្តែងណាស់​ ការ​ឈានដល់​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ពាណិជ្ជកម្មចុងក្រោយ​ គឺមិន​គ្រាន់​តែ​ជាក្តី​បំណង​រួម​របស់​ប្រទេស​ទាំង​ពីរ​ចិន​និង​សហរដ្ឋអាមេរិកនោះទេ​ ថែមទាំង​ជា​ការ​រំពឹងរួម​របស់​ពិភពលោកទាំង​មូល​​ផងដែរ​។

    ដោយសារបញ្ហា​ជម្លោះសេដ្ឋកិច្ច​និងពាណិជ្ជកម្ម​រវាង​ចិន​និង​សហរដ្ឋអាមេរិក​មាន​លក្ខណៈស្មុគស្មាញ ប្រទេស​ចិន​បាន​ខិតខំប្រឹងប្រែង​ដោយ​ពេញ​ទំហឹង​ដើម្បី​ដោះស្រាយ​ការខ្វែង​គំនិត​រវាង​ប្រទេសទាំង​ពីរ​ ដោយ​បង្ហា​ញពីភាព​ស្មោះត្រង់ដ៏​បំផុត​ តែ​ការឈានដល់​កិច្ចព្រម​ព្រៀងចុងក្រោយ គឺ​ត្រូវ​ការ​ការខិតខំប្រឹងប្រែង​រួម​របស់​ប្រទេស​ទាំង​ពីរ​ចិន​និង​សហរដ្ឋអាមេរិក​ដដែល ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស