翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសរុស្ស៊ី ៖ ពាក្យសម្តីរបស់ភាគីជប៉ុនក្នុងពេលថ្មីៗនេះបានមួលបង្កាច់ន័យពិតនៃការទាមទាររបស់ថ្នាក់ដឹកនាំរុស្ស៊ីនិងជប៉ុនអំពីការពន្លឿនការចរចាអំពីកិច្ចព្រមព្រៀងសន្តិភាព

2019-01-10 17:18:01 cri

     ថ្ងៃទី ៩ ខែមករា ក្រសួ​ង​ការបរទេស​រុស្ស៊ី​បាន​ចេញ​សេចក្តីថ្លែង​ការណ៍ថា ពាក្យ​សម្តី​របស់​ភាគី​ជប៉ុនអំពី​បញ្ហា​ប្រជុំ​កោះKuril​ ​នា​ពេល​ថ្មី​ៗ​នេះបាន​មួល​បង្កាច់​យ៉ាង​ខ្លាំង​នូវ​ន័យ​ពិត​នៃ​ការ​ទាមទារ​របស់​ថ្នាក់​ដឹក​នាំ​រុស្ស៊ី​និងជប៉ុន​​ក្នុង​ការ​​ពន្លឿន​ការ​ធ្វើ​ការ​ចរចា​អំពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ ។

      គួរ​រំលឹក​ថា កោះចំនួន​​បួន​ដែល​ស្ថិតនៅ​​ភាគខាង​ត្បូង​នៃ​ប្រជុំ​កោះ​Kuril​ ជា​កោះ​​មាន​ជម្លោះ​រវាង​ប្រទេស​រុស្ស៊ី​និង​ជប៉ុន ។ ដោយ​មក​ពី​មាន​ជម្លោះ​​​​ខ្លាំង​អំពី​បញ្ហា​មួយ​នេះ ទើប​រហូត​ដល់​បច្ចុប្បន្ន​នេះ ប្រទេស​ទាំង​ពីរ​មិន​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​​នោះ​ឡើយ ។

      តាម​ដំណឹង​នៃ​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ផ្កាយ​រណប​រុស្ស៊ី​ឲ្យ​ដឹង​ថា ពី​ថ្ងៃទី ១២ ដល់​ទី​ ១៦ ខែ​មករា​ខាង​មុខ​នេះ​ លោក​Taro Kono រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ជប៉ុននឹង​បំពេញ​ទស្សនកិច្ច​នៅ​រុស្ស៊ី​ ព្រម​និង​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក​Sergei Lavrov រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​រុស្ស៊ីផង​ដែរ​​ ។ ក្នុង​កិច្ច​ជួប​ពិភាក្សា​មួយ​នេះ បញ្ហា​ពិភាក្សា​សំខាន់​ជាង​គេ​របស់​ភាគី​ទាំង​ពីរ​គឺ​​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព  ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស