王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWang Qishanអនុប្រធានរដ្ឋចិនអញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ចអបអរខួបទី៤០នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងអាមេរិក និងផ្តល់អនុសាសន៍ស្តីពីការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក

2019-01-10 17:10:13 cri

      ថ្ងៃទី​១០​ខែ​មករា​ ​ពិធអី​បដិសណ្ឋារកិច្ច​អបអរ​ខួប​ទី​៤០​នៃ​ការ​បង្កើត​ទំនាក់ទំនង​ផ្លូវ​ទូត​រវាង​ចិន​និង​អាមេរិក​​បាន​ប្រារព្ធ​​ធ្វើ​នៅ​ក្រុង​ប៉េកាំង​ ​លោក​Wang Qishan​អនុ​ប្រធានរដ្ឋ​​ចិន​បាន​អញ្ជើញ​ជា​អធិបតី​និង​ថ្លែង​សុន្ទរកថា​។​ ​លោក​បាន​ថ្លែង​ថា​ ​៤០​ឆ្នាំ​ក្រោយ​ពី​ការ​បង្កើត​ទំនាក់ទំនង​ការ​ទូត​ ​ទំនាក់ទំនង​រវាង​ចិន​និង​អាមេរិក​ស្ថតិ​នៅ​​ទី​ចាប់ផ្តើម​ថ្មី​ ​ភាគី​ទាំង​ពីរ​ត្រូវ​ប្រកាន់​ខ្ជាប់​ការ​រក្សា​មូលដ្ឋាន​គន្លឹះ​នៃ​កិច្ច​សម្របសម្រួល​ ​សហប្រតិបត្តិការ​និង​នឹងនរ​ ​ដើម្បី​ផ្តល់​សុខ​សភមង្គល់​និង​ផល​ប្រយោជន៍​​ដល់​ប្រទេស​ទាំងពីរ​និង​ពិភពលោក​ទាំង​មូល​។

      ​លោក​Wang Qishan​បាន​គូសបញ្ជាក់​ទៀត​​ថា​ ​ចិន​និង​អាមេរិក​គួរតែ​សម្រប​ទៅ​​នឹង​ការ​ពិត​ជាក់ស្តែង​ថ្មី​ ​ស្វែង​រក​និង​ពង្រីក​ឥត​ឈប់ឈរ​នូវ​ចំណុច​ប្រសព្វ​នៃ​ផល​ប្រយោជន៍​ ​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​និងជំរុញ​កិច្ច​សហប្រតិបត្តិការ​ដ៏​ប្រាកដប្រជា​ឥត​ឈប់ឈរ​ ​ដើម្បី​ធ្វើ​ឱ្យ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ទទួល​បាន​ផល​ប្រយោជន៍​កាន់តែ​ច្រើន​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស